រថយន្តស៊ីណាមួយគ្រឿងធ្វើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើពេញប្រៀបខុសច្បាប់ត្រូវបានសមត្ថកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើរវៀហបង្ក្រាបដូចភ្លៀងរលឹម

0

ព្រៈវិហារ ក្រុមឈ្មួញជើងខ្លាំងដឹកឈើទាំងថ្ងៃ ទាំងយប់មិនញញើតសមត្ថកិច្ចរដ្ឋបាលព្រៃឈើរវៀងត្រូវបានបង្ក្រាបបានហើយនៅថ្ងៃទី 14 ខែកញ្ញាឆ្នាំ 2022
វេលាម៉ោង4.44នាទីល្ងាចនៅភូមិរំចេកឃុំរមណីស្រុករវៀងខេត្តព្រះវិហារ
ដែលមេឈ្មួញដឹកឈើចម្លងតាមទូកយកមកទុកភូមិ109ឃុំរបៀបស្រុករវៀង
ត្រូវបានសមត្ថកិច្ច ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ
រវៀង សហការជាមួយកម្លាំងនគរបាលស្រុករវៀង ដោយមានការចូលរួមរបស់អ្នកសាព័ត៌មាន
ផងដែរ ស្ទាក់ចាប់បានរថយន្តម៉ាកសុីណា ពណ៍សរ ពាក់ផ្លាកលេខ ភ្នំពេញ2AG 5766 ដែលគេ
ស្គាល់ថាជារថយន្តដឹកឈើជើងខ្លាំងរបស់ឈ្មួញតុលានិងមេឈ្មួញឈ្មោះឆើតដែលប្រកបមុខរបរយូរណាស់មកហើយហើយជាឈ្មួញដុៈស្លែប្រចាំស្រុករវៀងខេត្តព្រៈវិហារយោងតាមសម្ដីនាយផ្នែកររដ្ឋបាលព្រៃឈើរវៀង
លោកតូសុថេតបានប្រាប់តាមទូរសព្ទថាមេឈ្មួញជើងខ្លាំងនៅស្រុករវៀងឈ្មោះតុលានិងឈ្មោះឆើតតែងតែធ្វើសកម្មភាពធ្វើព្យុះធ្វើភ្លៀងសឹងតែរាល់ថ្ងៃរាល់យប់
ឆ្លៀតឱកាសរដូវបុណ្យភ្ជុំនេះធ្វើឱ្យមេឈ្មួញគិតថាសមត្ថកិច្ចរដ្ឋបាលព្រៃឈើ។ទៅធ្វើបុណ្យធ្វើទានទើបពួកគេខំប្រឹងទាំងយប់ទាំងថ្ងៃដឹកចេញពីព្រៃឡង់ទៅខេត្តកំពង់ធំតាមបណ្ដោយផ្លូវជាតិលេខ62ដើម្បីឲ្យរួចពីភ្នែកសមត្ថកិច្ចដែលជាជំនាញរដ្ឋបាលព្រៃឈើនៅប្រចាំការទីនោះ
ការចុៈប្រតិបត្តិតាមបង្ក្រាបរថយន្តដឹកឈើខាងលើ បានធ្វើឡើងរយៈពេលបីថ្ងៃហើយដោយមិនបានសម្រេចដោយសារមេឈ្មួញដឹងខ្លូន
ពាក្យចាស់ទុំពោលថាកុកភ្លេចជុងតែជុងមិនភ្លេចកុក
រថយន្តដឹកជញ្ជូនអនុផលព្រៃឈើត្រូវ បានការបង្ក្រាបរថយន្តខាងលើបានហើយបានបើករថយន្តរត់ទៅចូលផ្ទះអ្នកស្រុក។ហើយបានចាក់សោកដកសោរថយន្តដាក់មួយផាយ។បន្សល់ទុករថយន្តនិងឈើ
រដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចបានសហការពីម្ចាស់ផ្ទះទើបយករថយន្តនេះមកបាន
សូមរំលឹកការបង្ក្រាបទល្មើសព្រៃឈើកាលពីលើកមុននេះប្រឈមបញ្ហាដល់អាយុជីវិត បើសមត្ថ
កិច្ចមិនប្រយ័ត្នកាលពីមុនៗ រថយន្ត
របស់សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ត្រួវរថយន្តក្រុម
ឈ្មួញកៀរធ្លាក់ប្រឡាយ ម្យ៉ាងទៀតពេលចុៈបង្ក្រាប បើគ្មានកម្លាំងប្រដាប់អាវុធចុះទៅជាមួយ
មិនអាចបង្ក្រាបក្រុមរថយន្តដឹកឈើនេះបានឡើយពេលនេះរថយន្តដឹកបទល្មើសព្រៃឈើត្រូវបានចាក់សោជាប់ សមត្ថកិច្ចកំពង់យកជាងទៅដោះសោ ដើម្បីនាំរថយន្តដឹកបទល្មើស យកមករក្សា
ទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ចាត់ការតាមនីតិវិធីរង់ចាំនៅការវាស់វែងនៅពេលក្រោយ។
ដោយសែមឡុំ