កែប;អភិបាលក្រុងកែប បានដាក់បទប ញ្ជា យ៉ាងម៉ឺងម៉ាត់ ទៅអាជ្ញាធរមូល ដ្ឋាននិងសមត្ថកិច្ច ឱ្យចុះរៀបចំសណ្ដាប់ធ្នាប់ សាធារណៈនៅក្រុងកែប ឲ្យបានល្អ ពិសេសអ្នកលក់ដូរ នៅលើសួនច្បារនិងក្រាលកន្ទេល នៅលើការ៉ូឡា
ហើយយកលុយពីភ្ញៀវ ផ្លូវសាធារណៈស ម្រាប់ ទុកឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដើរហាត់ប្រាណ។
ប្រសាសន៍នេះ លោក ខេង យ័នអភិបាល ក្រុងកែប បានលើកឡើងក្នុងពិធីជួបសំណេះសំណាលជា មួយ ក្រុមប្រឹក្សា សង្កាត់កែប ប៉ុស្ដិ៍នគរបាល រដ្ឋបាលសង្កាត់ កែបមេភូមិ អនុភូមិ ជំនួយការភូមិ និងប្រជាការពារ នៅរសៀលថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២២ នៅក្នុងពិធីនេះ លោកនអភិបាលក្រុង បានឧបត្ថម្ភឆ័ត្រ និង ថវិកាមួយចំនួន ដែល ជាអំណោយ របស់ ឯកឧ ត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ: អភិបាលខេត្តកែប៕





































