ឈើឈ្លីកខ្លុមដែលឈ្មួញលាក់ទុកនៅតាមស្នាមភ្លោះនិងស្រះដែលប្រជាពលរដ្ឋប្រទះឃើញបានរាយការណ៍អោយសម្ថកិច្ចមកមើលបានឃើញហើយនៅក្បែចំការមួយកន្លែង

ព្រះវិហារ មានការចង្អុលបង្ហាញពីឯកឧត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារៈបានបញ្ជាផ្ទាល់ទៅអនុសេនីយ៍ឯកចាន់ស៊ីមេបញ្ជាការរងអាវុធហត្ថស្រុកគូលែនដឹកនាំកម្លាំងបីនាក់បានស ហការផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យនិងសង្កាត់រដ្ឋបាលព្រៃឈើគូលែបានចុះមកពិតមើលទីតាំងឈើសន្និធិមួយកន្លែងដែលឈ្មួញយកមកលាក់ទុកដើម្បីយកទៅលក់តាមបណ្ដាខេត្តនានាត្រូវបានបង្ក្រាបហើយ។
នៅថ្ងៃទី15ខែកញ្ញាឆ្នាំ2022
នៅចំណុចវាលកន្តួតភូមិស្រយង់ត្បូងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ
លោកវង្សវិស្សតនាយនាយផ្នែកករដ្ឋបាលព្រៃឈើត្បែងមានជ័យបានអោយកូនចៅចុះទឹកស្រះដើម្បីពិនិត្យមើលតើពិតដូចប្រជាពលរដ្ឋរាយការណ៍ពិតមែនអត់
ការចុះរករាវមើលពិតជាមានឈើមែនដោយសារឈ្មួញលាក់ទុកបំបាំងភ្នែកសម្ថកិច្ចមិនអោយឃើញទើបឈ្មួញយកឈើលេខ1ឈ្លីកឃ្លុមមកទំលាក់ក្នុងទឹកស្រះនិងទឹកស្នាមភ្លោះ
នាយផ្នែកត្បែងមានជ័យនិងសង្កាត់រដ្ឋបាលព្រៃឈើគូលែនបានសហការកម្លាំងអាវុធហត្ថដេកយាមឈើសិនខ្លាចមេឈ្មួញលួចដឹកឈើយកទៅលាក់បន្តទៀត។
ហើយដោយសារពេលវេលាខ្លីគឺល្ងាចហើយរងចាំព្រឹកសិនហើយហៅរថយន្តស្ទួចមកលើកដើម្បីប្រមូលឈើសន្និធិមករក្សាទុកនាយសង្កាត់រដ្ឋបាលព្រៃឈើគូលែនដើម្បីរក្សាទុកជាសម្បត្តិរដ្ឋ
ដោយសែមឡុំ