ខេត្តស្វាយរៀង៖សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែកញ្ញា បានចេញលិខិតបង្គាប់ការ ដោយចាត់តាំងឲ្យ
លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារ ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង់គ្រប់ប្រភេទនៅទូទាំងប្រទេស រហូតដល់ថ្ងៃបញ្ចប់បេសកកម្ម។
ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងបានស្វាគមន៍ដោយក្ដីនិងជឿជាក់មានប្រសិទ្ធភាពខ្ពស់ចំពោះលិខិតបង្គាប់ការរបស់សម្ដេចក្រឡាហោម ស ខេងពួកគាត់បានដាក់ជាសំនួរថា លោកឧត្តមសេនីយ៍ ពេជ វីរះ ស្នងការនគរបាលខេត្តស្វាយរៀងថ្មីដែលទើបតែប្រកាសមុខតំណែងកាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២ម្សឹលមិញនេះថាតើលោកបញ្ចេញសាច់ដុំយ៉ាងណា?ចំពោះល្បែងសុីសងខុសច្បាប់នៅខេត្តស្វាយរៀង។
មានល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទកំពុងធ្វើកើតឡើង ដោយគ្មានការរំខានពីអាជ្ញាធរសម្ថកិច្ចណាឡើយ ល្បែងស៊ីសងខុសច្បាប់ទាំងនោះរួមមាន ល្បែងជល់មាន់ភ្នាល់តាមអនឡាញឆ្នោតអនឡាញ កន្ទុយលេខ បៀ អាប៉ោងបើ ឡូតូវិញមានស្ទើគ្រប់ហាងកាហ្វេក្នុងក្រុងស្វាយរៀងនឹងតាមបណ្ដាស្រុកស្ទើគ្រប់ស្រុកទូទាំងខេត្តពិសេសជនជាតិវៀតណាមចូលមកលក់ឆ្នោតរ៉ាប់រយនាក់ដោយសេរីគ្មានរំខានពីសម្ថកិច្ចណាឡើយ។ សម្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានខ្លះត្អូញត្អែរថា ពួកគេមិនអាចបង្ក្រាបបានទេ ដោយសារម្ចាស់កន្លែងបនល្បែងទាំងនោះ មានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងអ្នកធំកាងពីក្រោយខ្នង។
កាលពីថ្ងៃទី៨ កញ្ញាកន្លងមកនេះសម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យអាជ្ញាធរទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសលួចឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ។ប្រជាពលរដ្ឋខេត្តស្វាយរៀងចាំមើលលោកឧត្តមសេនីយ៍ ពេជ វីរះ ស្នងការនគរបាលខេត្តទោះបឡើងថ្មីតើមានចំណាត់យ៉ាងណា?៕គ្រូឡាញ់





































