តើលោកអភិបាលក្រុងកែបមានចំណាត់ការលើក្រុមអ្នកលក់ដូរនៅលើផ្លូវសាធារណៈដែរឬយ៉ាងណា?

0

ខេត្តកែប: មន្ត្រីរាជការ នៅខេត្តកែប មួយចំនួន កំពុងតែរង់ចាំមើល ចំណាត់ការរប ស់លោក ខេង យ័ន អភិបាលក្រុងកែប ដែលសន្យាជាមួយប្រជាពលរ ដ្ឋថា នឹងរៀបចំសណ្ដាប់ធ្នាប់ សាធារ ណៈនៅក្រុងឱ្យបានល្អ ។

មន្ត្រីទាំងនោះ បាននាំគ្នានិយាយតាមហាងកាហ្វេថា រហូតមកដល់ពេលនេះហើយ លោក អភិបាល ក្រុង មិនទាន់បញ្ចេញ កណ្ដាប់ដៃដែក សម្រាប់រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូច ជាភ្ញៀវជាតិ និង អន្តរជាតិនៅឡើយ ។

លោក ខេង យ័ន អភិបាលក្រុងវ័យ ក្មេងរូបនេះ ក៏ធ្លាប់បានប្រាប់អ្នក យនកព័ត៌មានថា លោកនឹងខិតខំរៀ បចំសម្រាប់ត្នោតសាធារណៈជាពិ សេ ស អ្នកលក់ដូរ នៅលើការ៉ូឡា លោ កបានបន្តទៀតថា ការូណាដែលក្រាលននៅតាមចិញ្ចើមផ្លូវ សម្រាប់ទុកឱ្យភ្ញៀវជាតិនិងអន្តរជាតិដើរកំសាន្តលេង មិនមែនឲ្យ ប្រជាពលរដ្ឋមកលក់ដូរ និងក្រាលកន្ទេល យកលុយពីភ្ញៀវនោះទេ។

មន្ត្រីរាជការ និងប្រជាពលរដ្ឋ អាជីវ ករលក់ ដូរមួយចំនួន កំពុងតែរង់ចាំមើលចំណាត់ការ របស់លោកអភិបា លក្រុងរូបនេះ ប្រើកំណាប់ដៃដែកនៅពេលណា ឬមួយលោកគ្រាន់តែសន្យាខ្យល់ ជូនប្រជាពលរដ្ឋមែនឬ បើធ្វើចាំនិយាយ បើមិនធ្វើកុំនិយាយ នាំឱ្យខ្មាស់ប្រជាពលរដ្ឋនិងអាជីវករ មួយចំនួនដែល កំពុងតែគាំទ្រ៕