សកម្មភាពបទល្មើសនេសាទមានការថយចុះ ក្រោយពីក្រុមការងារចុះបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ អនុវត្តយ៉ាងតឹងរ៉ឹង

0

ខេត្តកំពង់ធំ៖ មហាជនបានកោតសរសើរ ក្រុមគណៈបញ្ជាការស្រាល របស់ក្រុមការងារចុះបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានខិតខំអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តលិខិតបង្គាប់ការរបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ចុះបង្រ្កាបបទល្មើសយ៉ាងសកម្មដូចភ្លៀងរលឹម បានធ្វើឲ្យបទល្មើសមួយចំនួនធំ មានការថយចុះគួអោយកត់សម្គាល់ ។

និងសូមបញ្ជាក់ផងដែរថា សកម្មភាពបង្រ្កាបបទល្មើសយ៉ាងយកចិត្តទុកដាក់និងតឹងរ៉ឺថបំផុតនេះ ក្រុមការងារបានធ្វើការអំពាវនា ផ្សព្វផ្សាយពីការហាមឃាត់ ប្រើប្រាស់ឧបករណ៍នេសាទក្នុងច្បាប់ នៅក្នុងរដូវបិទនេសាទ ក្នុងគោលបំណងសុំឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ ដើម្បីកាត់បន្ថយការប្រើប្រាស់ឧបរកណ៍នេសាទខុសច្បាប់ ជាពិសេសនេសាទក្នុងរដូវត្រីពងកូន គឺដើម្បីឲ្យមឆ្ឆាជាតិបន្តការពងកូនដែលជា ស្បៀងអាហាររបស់ប្រជាពលរដ្ឋយើង។

លោក វរ:សេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្តដឹងថា ក្រុមការងារបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ បានអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលតាម បានដំណើរការចាប់ពីចុងខែមីនា ២០២២ មានរយៈពេលជិត៦ខែ សម្រេចបានជាជាលទ្ធផលបទល្មើសធំៗ ដែលត្រូវបានបង្ក្រាប។

 

គួរបញ្ជាក់ផងដែរថា មតិមហាជនបានទម្លាយថា បន្ទាប់ពីក្រុមការងារចម្រុះចុះទប់ស្កាត់ ការពារនិងបង្ក្រាបបទល្មើសជលផល ដោយបានសហការជាមួយកម្លាំងជំនាញ ធ្វើការបង្រ្កាបជាប់ជាប្រចាំ ជាមួយហ្នឹងកិច្ចប្រតិបត្តិការដូចភ្លៀងរលឹមរបស់ក្រុមការងារបង្រ្កាបបទល្មើស បានធ្វើឲ្យក្រុមមួយចំនួន កើតការមិនពេញចិត្ត ដែលបានធ្វើឲ្យខាតបង់ប្រយោជន៍របស់ខ្លួនដែលធ្លាប់ទទួលបានលាភស្ការៈពីក្រុមប្រើប្រាស់បទល្មើសនេសាទដោយខុសច្បាប់ ដែលប្រៀបបានទៅនឹងឆ្អឹងទទឹងក របស់ក្រុមហៃអើៗ ដែលជាបបុគ្គលដែលទទួលផលប្រយោជន៍ពីបទល្មើស។

ក្នុងនោះមហាជនបាន គាំទ្រយ៉ាងពេញទំហឹង នូវប្រតិបត្តិការបង្រ្កាបបទល្មើស របស់ក្រុមការងារអនុវត្តបង្រ្កាបបទល្មើសនេសាទ ដោយសារតែ ធនធានមឆ្ឆាជាតិបច្ចុប្បន្នមានការខ្សត់ខ្សោយយ៉ាងខ្លាំង បណ្តាលមកពីការអនុវត្តច្បាប់របស់មន្រ្តីជំនាញជលផល និងស្ថាប័នពាក់ព័ន្ឋមួយចំនួនមានការធូរលុង បង្រ្កាបយ៉ាងសកម្មនៅពេលដែលមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នៅពេលបទបញ្ជាសាបរលាភ បទល្មើសកើតឡើងពេញផ្ធៃទឹក គ្មានឆន្ទះ បង្រ្កាបដោយកាតព្វកិច្ចនិងតួនាទី ទង្វើបែបនេះហើយបានជា ភោគផលមឆ្ឆាជាតិរបស់កម្ពុជារលាយស្ទើអស់ នាំត្រីមកពីប្រទេសជិតខាងមកជំនួសស្បៀងអាហារដើម្បីបំពេញសេចក្តីត្រូវការប្រជាជនកម្ពុជាវិញ។

ដោយ ប៊ុន រដ្ឋា