១- មិនបរិភោគអាហារពេលព្រឹក ការមិនបរិភោគអាហារពេលព្រឹក ជាការគ្រោះថ្នាក់មួយដល់ខួរក្បាល។ ការផ្ដល់ផលអាក្រក់របស់វាធំបំផុត គឺធ្វើឲ្យកម្រិតឈាមក្នុងខួរក្បាលថយចុះ ហើយជាមួយគ្នានេះដែរ វាក៏ជំរុញឲ្យសារជាតិអាហារមិនអាចទៅចិញ្ចឹមខួរក្បាលគ្រប់គ្រាន់។ ចលនានេះ បើមានញឹកញាប់ និងរយៈពេលយូរ វានឹងបង្កឲ្យខួរក្បាលចុះខ្សោយតែម្ដង។
២- បរិភោគអាហារច្រើនពេក ការបរិភោគអាហារហួសចំណុះ និងច្រើនជ្រុល វានឹងបង្កឲ្យសរសៃឈាមក្រហមក្នុងខួរក្បាលឡើងរឹង ដែលជាអាការសំខាន់បង្កឲ្យខួរក្បាលចុះខ្សោយយ៉ាងឆាប់រហ័ស។
៣- ការជក់បារី ជាមូលហេតុធ្វើឲ្យកើតរោគខួរក្បាលរួមតូច និងនាំឲ្យកើតរោគអាល់ហ្សេម័រ ឬរោគឆាប់ភ្លេចភ្លាំង។
៤- បរិភោគផ្អែមខ្លាំងពេក ការបរិភោគអាហារផ្អែមខ្លាំងពេកនឹងបង្កឲ្យរាំងស្ទះដល់ការស្រូប ទាញប្រូតេអ៊ីន និងសារជាតិអាហារដែលផ្ដល់សារប្រយោជន៍ចំពោះរាងកាយ។ ពេលមានអាការបែបនេះកើតឡើង ធ្វើឲ្យខ្វះខាតសារជាតិអាហារ និងរាំងស្ទះដល់ការវិវឌ្ឍន៍របស់ខួរក្បាល។
៥-សារជាតិពុល ខួរក្បាលជាកន្លែងដែលត្រូវប្រើថាមពលច្រើនបំផុតក្នុងរាងកាយ។ ដូច្នេះបើយើងបានស្រូបសារជាតិពុលច្រើនចូលទៅ វានឹងបង្កឲ្យអុកស៊ីសែនក្នុងខួរក្បាលថយចុះ និងបន្ទាប់មកធ្វើឲ្យប្រសិទ្ធភាពប្រើការងាររបស់ខួរក្បាលចុះ ខ្សោយ។
៦-ការទទួលទានដំណេកមិនគ្រប់គ្រាន់ ការដេកលក់ជួយឲ្យខួរក្បាលបានសម្រាក និងប្រមូលថាមពលគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការងារក្នុងថ្ងៃបន្ទាប់ទៀត។
៧- ដេកឃ្លុំជិត ការដេកឃ្លុំភួយជិតតាំងតែពីចុងជើងរហូតដល់ក្បាល វានឹងបង្កឲ្យមានការបន្ថែមឧស្ម័នកាបូនិចច្រើនទ្វេឡើង និងកាត់បន្ថយអុកស៊ីសែនដែលបង្កឲ្យប្រសិទ្ធភាពខួរក្បាលចុះខ្សោយ។ ៨- ប្រើខួរក្បាលក្នុងខណៈពេលមិនស្រួលខ្លួន ការធ្វើការងារ ឬប្រើគំនិតខ្លាំងក្នុងខណៈពេលដែលមានជំងឺ នឹងបង្កឲ្យប្រសិទ្ធភាពនៃការធ្វើកិច្ចការងាររបស់ខួរក្បាលធ្លាក់ ចុះ ហើយវាហាក់បីដូចជាការបំផ្លាញខួរក្បាលដែរ។
៩-ខ្វះការប្រើគំនិត ការប្រើគំនិតរិះគិតជាប្រការល្អបំផុតក្នុងការហ្វឹកហាត់ឲ្យខួរក្បាលរឹងមាំល្អ។
១០- ជាមនុស្សមិនសូវនិយាយស្ដី ការបញ្ចេញទស្សនៈ និងគំនិតផ្សេងៗ បានជួយធ្វើឲ្យខួរក្បាលរហ័សរហួនកាន់តែឆ្លាតវាងវៃ ប៉ុន្តែបើទុកចោលមិនធ្វើការងារ វាបែរជាស្ពឹកស្រពន់ និងអន់ថយ៕