លោក សាយ គឹមឡម បានក្រើនរំលឹកដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងបង្ក្រាបល្បែងស៊ីល្បែងនៅមូលដ្ឋានរបស់ខ្លួនឲ្យបានតឹងរឹង និងមានប្រសិទ្ធិភាពបំផុត

0

កំពង់ធំ)÷លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានក្រើនរំលឹកដូចនេះ នៅពេលលោកដឹកនាំកិច្ចប្រជុំ ស្តីពីសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មើសល្បែងស៊ីសង របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងទាំង៣ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកមេឃុំគ្រប់ឃុំផងដែរ។

ថ្លៃងនៅក្នុងកម្មវិធីនេះលោកបានណែនាំដល់មេបញ្ជាការកងកម្លាំងទាំងបី និងលោកមេឃុំគ្រប់ឃុំក្នុងស្រុកស្ទោងត្រូវរួមគ្នាអនុវត្ត កិច្ចការនេះឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបល្បែងស៊ីសង បញ្ហាគ្រឿងញៀន ការបង្រ្កាប ទប់ទស្កាត់បទល្មើសផ្សេងៗនៅគ្រប់បណ្តាឃុំ ព្រមទាំងការដោះស្រាយបញ្ហា សំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរឲ្យបានឆាប់រហ័ស។អធិការដ្ឋាននគរបាលស្រុកស្ទោង និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវធ្វើផែនការ សកម្មភាពប្រចាំថ្ងៃក្នុងការអនុវត្តបង្ក្រាបល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួន ដើម្បីរាយការណ៍ជាប្រចាំជូនប្រធានគណបញ្ជាការឯកភាពរដ្ឋបាលស្រុក។

លោកអភិបាលស្រុកស្ទោងបន្ថែមទៀតថា នៅក្នុងអំលុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ អាជ្ញាធរ និងកងកម្លាំង ត្រូវពង្រឹងសន្តិសុខសុវត្ថិភាពទូទៅពិសេនៅគ្រប់ទីវត្តអារ៉ាម ពេលដែលបង ប្អូនពុទ្ធសានិកអញ្ជើញទៅបោះបាយបិណ្ឌ។

លើសពីនេះលោក សាយ គឹមឡម បានណែនាំដល់មន្ត្រីរាជការគ្រប់រូប ពិសេសលោកមេឃុំ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវធ្វើជាគំរូ និងមានឥរិយាបថល្អដល់ប្រជាពលរដ្ឋ ត្រូវចៀសវាងនូវកាប្រព្រឹត្តអំពើមិនគប្បីណាមួយដែលនាំឲ្យ ប្រជាពលរដ្ឋមើលបំណាំ។

ជាចុងបញ្ចប់លោកអភិបាលស្រុក បានណែនាំដល់អធិការដ្ឋាននគរបាលស្រុកស្ទោង និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតនិងលើកទឹកចិត្តដល់បងប្អូន កងកម្លាំងប្រជាការពារក្នុងការបំពេញកិច្ចការ និងរក្សាសន្តិសុខគ្រប់មូលដ្ឋាន។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ពេលចេញដំណើរទៅណាមកណា ដើម្បីការពារអាយុជីវិតរបស់ខ្លួន។