បែកក្រឡប្រហុក ច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ ធ្វើបណ្ណព្រំដែនយកប្រាក់លើសសៀវភៅបន្ទុកទ្វេគុណ

0

ខេត្តឧត្ដរមានជ័យ: ពលរដ្ឋសម្ដែងការហួសចិត្តចំពោះ ច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ បានធ្វើការគៀបសង្កត់ យកប្រាក់ពួកគាត់ច្រើនលើសលុប តាមរយៈការធ្វើបណ្ណព្រំដែន សំរាប់ធ្វើដំណើរចេញចូល កម្ពុជា ថៃ តាមច្រកទ្វារអន្តរជាតិ អូរស្មាច់។

ពលរដ្ឋជាច្រើននាក់ដែលមកទទួលសេវ៉ាធ្វើបណ្ណព្រំដែននៅច្រកចេញចូល តែមួយសាលាខេត្តឧត្តរមានជ័យ បានរអ៊ូរទាំ លាន់មាត់គ្រប់ៗម៉ាត់ថា ត្រូវបានមន្រ្ដីនៅ ច្រកចេញចូលតែមួយតម្រូវអោយ បង់ប្រាក់ក្នុងមួយក្បាល រហូតដល់ មួយសែនប្រាំម៉ឺនរៀល(១៥០០០០៛) បើមិនបានដូចការទាមទារទេនោះទុកចោលមិនធ្វើអោយដោយប្រើឡេះថាធ្វើ យូរមិនងាយបានប្រើប្រាស់ ។

សកម្មភាពទាំងនេះក្រុមការងារយើងទទួលបានយ៉ាងច្រើន យូមកហើយ រហូតមកដល់បច្ចុប្បន្ន នេះ ទាំងដែលក្នុងសៀវភៅបន្ទុក រដ្ឋាភិបាលក៍ដូចជាក្រសួងមហាផ្ទៃ កំណត់តំលៃត្រឹមតែពីម៉ឺនរៀលក្នុងមួយក្បាលតែប៉ុណ្ណោះ(២០០០០៛) តែគ្មានពលរដ្ឋណាម្នាក់យកពីម៉ឺនរៀលទៅធ្វើបណ្ណព្រំដែនបានឡើយ។ ជុំវិញករណីខាងលើ លោក អាន់ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ បានអោយដឹងថា លោកមិនបានដឹងរឿងខាងលើនោះទេ ហើយលោកក៍កំពុងតែត្រាមប្រកាស ផ្លាស់ប្តូមុខតំណែងថ្មីហើយ៕ ដោយ:ចាន់ ធី