បន្ទាយមានជ័យ៖ បច្ច័យនិងទេយ្យវត្ថុជិតមួយម៉ឺនដុល្លាសរអាត្រូវបានថ្នាក់ដឹកនាំសាលាដំបូងខេត្តបន្ទាយមានជ័យវេប្រគេនព្រះសង្ឃទុកសំរាបក៍សាងទីអារាមនិងផ្គត់ផ្គង់ព្រះសង្ឃកំពុងសិក្សា ក្នុងបុណ្យកាន់បិណ្ឌវេនទី៧ នាវត្តស្រះកណ្ដាល។
លោកលី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ឯកឧត្ដម ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្ដម កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រះរាជអជ្ញារង ក្រឡាបញ្ជី មន្ត្រី លោកឧកញ៉ា និងពុទ្ធបរិស័ទ្ធ អញ្ជើញកាន់បិណ្ឌវេនទី៧ នាវត្តស្រះកណ្ដាល (ខ្ចាស់) ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យថ្ងៃទី ១៦ កញ្ញា ២០២២។
បច្ច័យសរុបដែលទទួលបានក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ៧មានចំនួន ២០លានរៀល ៦ពាន់ដុល្លាសរអា និង ៦ពាន់បាត វេប្រគេនព្រះសង្ឃ ទុកសំរាបក៍សាងទីអារាមនិងផ្គត់ផ្គង់ ព្រះសង្ឃកំពុងសិក្សាប្រមាណ២៥០ អង្គនាក់។
បញ្ជាក់ថា៖ បុណ្យកាន់បិណ្ឌដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់ សាសនាព្រះពុទ្ធ ពិធីកាន់វេនបិណ្ឌនេះពុទ្ធសាសនាខ្មែរយើង បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែភទ្របទ រហូតដល់ថ្ងៃបុណ្យភ្ជំធំត្រូវថ្ងៃ១៥រោជ ខែភទ្របទ ដែលបងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋ ដើម្បីមកជួបជុំបងប្អូនក្រុមគ្រួសារឪពុកម្ដាយ ។
ក៍ការឧទ្ទិសកុសល ផលបុណ្យ ដល់បុព្វការីជនមាន មាតា បីតា ជីដូន ជីតា ញាតិការទាំង៧ សន្តាន និងបុព្វបុរសដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ដែលលោកបានចែកឋានទៅកាន់ បរលោកខាងមុខហើយនោះ។
នេះជាការបង្ហាញឲ្យឃើញនូវការសាមគ្គីភាពរវាងបងប្អូនទាំងអស់ និងចង់បង្ហាញឲ្យយុវជនជំនាន់ក្រោយបានឃើញអំពីសកម្មភាពមនុស្សធម៌ ក៏ដូចជាការចូលរួមជា មួយនិងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ក្នុងនោះក៏ជាការបង្ហាញឲ្យឃើញនូវទឹកចិត្តជ្រះថ្លាតែងតែជួយគ្នាទៅវិញទៅមក របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចង់បង្ហាញឲ្យក្មេងជំនាន់ក្រោយបានឃើញពីការថែរក្សាវប្បធម៌ប្រពៃណី ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា៕ ដោយ៖ឃិន គន្ធា





































