(ឧត្តរមានជ័យ)ប្រជាពលរដ្ថនៅពេលកាន់បិណ្ឌបាននាំគ្នាទៅលេងទឹកជ្រោះក្បាលអូរស្វាយបណ្តាលឲ្យធ្លាក់ក្នុងជ្រោះចំនួន៤នាក់ត្រូវបានរកឃើញ២នាក់និង២នាក់ទៀតបានបាត់ខ្លួនកំពុងតែតាមរុករកអ្នកបាត់ខ្លួននោះ។ហេតុការក្មេងៗនិងប្រជាពលរដ្ថបាននាំគ្នាទៅលេងទឹកជ្រោះក្បាលអូរស្វាយហើយបណ្តាលឲ្យមានគ្រោះថ្នាក់ធ្លាក់ក្នុងទឹកជ្រោះនោះបានកើតឡើងកាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៤នៅចំណុចក្បាលជ្រោះអូរស្វាយស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ត្រីប៊ី ប៉េង ងួន អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យកម្ពុជាថ្មីដឹងថា ក្មេងៗនិងប្រជាពលរដ្ថជាច្រើននាក់បន្ទាប់ពីកាន់វេនបិណ្ឌនៅវត្តពពេល រួចក៏បាននាំគ្នាទៅដើរលេងទឹក នៅក្បាលជ្រោះអូរស្វាយ ស្រាប់តែកំពុងតែលេងៗនោះក៏មានទឹកហូរយ៉ាងខ្លាំងបានបុកចុះមកខាងក្រោមបណ្តាលឲ្យបុកចំក្មេងៗទាំង៤នាក់ធ្លាក់ទៅខាងក្រោម ពីព្រោះខាងលើភ្នំមានភ្លៀងខ្លាំងពេក ទើបបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង។លោកវរសេនីយ៍ត្រីប៊ីប៉េង ងួន អធិការនគរបាលស្រុកបានបន្តទៀតថា នៅពេលបច្ចុប្បន្នកម្លាំងចំរុះមានកងរាជអាវុធហត្ថស្រុក
សមត្ថកិច្ចប៉ូលិសស្រុក ទាហានសឹករងស្រុក មេភូមិ មេឃុំ និងប្រជាពលរដ្ថជាច្រើននាក់ទៀត កំពុងដុតដៃ ដុតជើងនាំគ្នារុក រកគ្រប់ទីកន្លែងដែលបាត់ក្មេងស្រី១និងក្មេងប្រុស១នោះ រីឯក្មេងស្រីនិងក្មេងប្រុស២នាក់រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកអន្លង់វែងដើម្បីជួយសង្គ្រោះ។
លោកវរសេនីយ៍ត្រីប៊ី ប៉េង ងួនអធិការនគរបាលស្រុកបានឲ្យដឹងទៀតថា ក្មេងស្រី និងក្មេងប្រុសរងគ្រោះទាំង៤នាក់នោះ ១មានឈ្មោះហឿ សុយាត្រាភេទស្រីអាយុ២៤ឆ្នាំរបួសធ្ងន់ ២ឈ្មោះហឿ ចរិយា ភេទស្រីអាយុ១៤ឆ្នាំបាត់ខ្លួន ៣ឈ្មោះមួក សាវឿន ភេទប្រុសអាយុ២៨ឆ្នាំរបួស ៤ឈ្មោះថាន សា វ៉ាត.ភេទប្រុសអាយុ១៩ឆ្នាំបាត់ខ្លួន ក្មេងទាំង៤នោះរស់នៅភូមិពពេល ឃុំផ្អាវស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។នៅវេលាម៉ោង១០និង៤៥នាទីថ្ងៃទី១៨ខែ ឆ្នាំដ៏ដែលកម្លាំងចំរុះ បានរកឃើញសាកសពក្មេងប្រុសម្នាក់ហើយឈ្មោះថាន សា វ៉ាត ហើយនៅក្មេងស្រីម្នាក់ទៀតកំពុងតែរុក រកនៅមិនទាន់ឃើញនៅឡើយទេ៕ដោយផន សុខជាតិ