សៀមរាប: បទល្មើសនេសាទ កើតឡើងពេញបន្ទុក ក៏ដោយសារ សមត្ថកិច្ចជលផល អសមត្ថភាពក្នុងការបង្រ្កាប ថែមអនុវត្តផ្ទុយពី ការហាមឃាត់របស់ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដែលតែងតែ តម្រូវឲ្យមន្ត្រីកសិកម្មថ្នាក់ខេត្ត និងខណ្ទរដ្ឋបាល ចូលរួមការពារទប់ស្កាត់បង្ក្រាប តែផ្ទុយទៅវិញ នាយផ្នែករដ្ឋបាល ជលផល អនុវត្តផ្ទុយពីបទបញ្ជា។
ដោយយោងតាមការ ចេញប្រកាសរបស់ក្រសួង ចាប់ពីខែ០៦រហូតដល់ខែ១០ជារដូវបិទនេសាទ ហើយក៏ជាពេលវេលាដែលត្រីពងកូនផងដែរ បានហាមឃាត់មិនឲ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ព្រោះតែការប្រើប្រាស់ឧប្បករណ នាំយមច្ឆាជាតិងាយនឹងវិនាសហិនហោចផុតពូជយ៉ាងឆាប់រហ័ស។
តែផ្ទុយទៅវិញឧប្បករណ៍នេសាទទាំងនេះត្រូវបានប្រើប្រាសយ៉ាងពេញនិយមនិងយ៉ាងអាណាធិប្បតេយ្យនៅតំបន់ខ្លះក្នុងស្រុកជីក្រែង នៃខេត្តសៀមរាប ជាក់ស្តែងនៅចំណុចត្រស់ធំ,អូរអង្គចាន់,អូរធំនិងអូរកេះស្ថិតក្នុងឃុំស្ពានត្នោតស្រុកជីក្រែងមានការប្រើប្រាស់ឧប្បករណ៍យ៉ាងស្អេកស្កះដូចក្រឡាពីងពាងនិងមានរបាំងវែងអន្លាយដូចខ្សែរថភ្លើង ដោយមិនខ្លាចញញើតមន្ត្រីរដ្ឋបាលជលផល ក៏ដោយសារតែកន្លងស្គាល់ចិត្តស្គាល់ថ្លើមគ្នាហើយ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា បទល្មើសនេសាទធំៗ ដាក់ស្បៃមុង វែងរាបគីឡូដី ដែលជាឧបករណ៍ ខុសច្បាប់ ឈ្នួញនិងសមត្ថកិច្ចជលផល និងស្ថាប័ន ពាក់ព័ន្ធសុទ្ធតែត្រូវរ៉ូវគ្នាអស់ហើយ ថែមទាំងបណ្តែតបណ្តោយឲ្យ ប្រើប្រាស់ ដែលជាមហន្តរាយដល់មច្ឆាជាតិ តែចំពោះប្រជាកសិករ ដែលប្រកបមុខរបររាយមោងចងសន្ទូចជាលក្ខណ:គ្រួសារ ចាប់ កាប់ បំផ្លាញ ដោយឥតយល់យោគ។ សម្រាប់លោក ជុំភាពនាយសង្កាត់រដ្ឋបាលជលផលកំពង់ក្ដី បើទោះជាខលរហូតដល់ បែកមេដៃ ក៏លោកមានចេតនា គេចវេស ពីការសុំសម្ភាសពសំណាក់ អ្នកសារព័ត៌មាន ពាក់ព័ន្ឋទៅនឹងការសុំបំភ្លឺការប្រើប្រាសឧប្បករណ៍នេសាទខុសច្បាប់ និងអាណាធិបតេយ្យ នៅលើទឹកដី ស្រុកជីក្រែងខេត្តសៀមរាប។
ក្នុងនោះក៏មានការ លើកឡើងស្រដៀងៗគ្នា ពីមហាជនថា ចាប់តាំងពីលោក នាយផ្នែក រដ្ឋបាលជលផលដំដែក គ្រោងតំណែងរហូតចង់ច្រេះចាប់មកនេះ បទល្មើសកើតឡើងពេញបន្ទុក ទាំងនៅក្នុងឃុំកំពង់ឃ្លាំង និង ស្រុកជីក្រែងខេត្តសៀមរាប ចំណែកក្រុមឈ្មួញដែលតែងតែ ប្រមុខរបរបំផ្លាញធនធានមឆ្ឆាជាតិ ត្រូវបានលោកនាយផ្នែក និងនាយសង្កាត់ រាប់អានគ្នាជាបងប្អូនបង្កើតអស់ហើយ ដូច្នេះជាការងាយស្រួល ក្នុងការប្រព្រឹត្តបទល្មើសនេសាទកាន់តែងាយស្រួល។
ប្រជាពលរដ្ឋសម្តែងនូវការខកបំណងយ៉ាងខ្លាំង នៅក្នុងអណត្តិលោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប លោកមានសមត្ថភាព គ្រប់គ្រងដឹកនាំ សម្រេចជោគជ័យស្ទើរគ្រប់ភារកិច្ច តែចំពោះបទល្មើសនេសាទ មិនទាន់អាចឃើញលទ្ធផលលេចធ្លោនៅឡើយទេ ដូច្នេះប្រជាពលរដ្ឋសូមណូមពរអោយ លោក ទៀ សីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងលោកទា គឹមសុទ្ធប្រធានមន្ទីរកសិកម្មខេត្តសៀមរាបនិងលោកស៊ុន គង់ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបមេត្តាដាក់បញ្ជាឱ្យមន្ត្រីថ្នាក់ក្រោមក្នុងស្រុកជីក្រែងដែលមានតួនាទីនិងកាតព្វកិច្ចទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទជាពិសេសក្នុងរដូវបិទនេសាទដើម្បីការពារនិងអភិរក្សត្រីពងកូនក្នុងគោលបំណងអោយក្មេងស្រករក្រោយបានស្គាល់ត្រីទឹកសាបច្រើនប្រភេទជាងនេះទៅទៀតជួយថែរក្សារកិត្តិយសបឹងទន្លេសាបរបស់យើងជាបឹងដែលសំបូរទៅដោយត្រីធម្មជាតិល្បីល្បាញទូទាំងពីភពលោក៕
ដោយអ៊ុក ផ្លុង និងនាគរាជ