(កំពង់ធំ)÷ ដោយមានការយកចិត្តព្រួយបារម្ភពីសុខទុក្ខប្រជាពលរដ្ឋ និងមានការណែនាំចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ងួន រតន: អភិបាលខេត្ត។ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ២០២២ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុកតាំងគោក ព្រមទាំងសប្បុរសជនបានចុះសួរសុខទុក្ខ ព្រមទាំងចែកអំណោយរបស់ឯកឧត្តម ស្រី វុទ្ធី ជូនដល់គ្រួសារជីវភាពលំបាកចំនួន២០ គ្រួសារ នៅភូមិឈូក ភូមិកំចាយមា ភូមិប្រខ្នាយ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះផងដែរលោក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំ ពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោកក៏បន្តទៀតថា ថ្វីត្បិតតែអំណោយទាំងនេះមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយ:ពេលខ្លី លោកក៏បានលើកទឹកចិត្តអោយបងប្អូនបន្តការប្រកបរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ដាំដំណាំ ចិញ្ចឹមសត្វ ក្នុងគោលបំណងកាត់បន្ថយនៃការចំណាយថវិការពីការទិញមកពីខាងក្រៅ អ្វីដែលសំខាន់បន្លែទាំងនោះគ្មានជាតិគីមី មិនប៉ះពាល់សុខភាពថែមទៀតផង។
លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារកំអោយឆ្លងជំងឺកូវីដ-១៩ ដល់បងប្អូន ដល់ក្រុមគ្រួសារក៏ដូចជាសហគមន៏ ករណីមានបញ្ហាមិនប្រក្រតីត្រូវរាយការណ៍មកអាជ្ញាធរភូមិ/ឃុំ ។លោកក៏សំណូមពរអោយអាជ្ញារធរចាត់ទុកប្រជាពលរដ្ឋដូចជាបងប្អូន ពុកម៉ែរបស់ខ្លួន ស្ម័គ្រចិត្តបំរើគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ។ បន្ថែមពីនេះទៀត លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិ/ឃុំ មន្រ្តីនគរបាលចូលរួមការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាពិសេសទប់ស្កាត់មិនអោយមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីបង្ការបទល្មើសនានាដែលបង្កដោយសារល្បែងស៊ីសង។
បងប្អូនប្រជាពលរដ្ឋបង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណនូវការគិតគូរយកចិត្តទុកដាក់ របស់លោកអភិបាលស្រុក ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងពុទ្ឋពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ផងដែរថាអំណោយដែលចែកជូនមាន២០គ្រួសារដោយ១គ្រួសារទទួលបាននូវ÷ អង្ករ ២៥គីឡូក្រាម មី០១កេស ទឹកស៊ីអ៉ីវ០១យួ ទឹកត្រី០១យួ ទឹកដោះគោក ទឹកសុទ្ធ និងថវិកា៥០.០០០រៀល ៕





































