ខេត្តស្វាយរៀងៈ មានកម្មការនីប្រមាណ២០នាក់បានដួលសន្លប់ជាបន្តបន្ទាប់មូលហេតុខ្វះខ្យល់អុកស៊ីស៊ែនដែលមន្ត្រីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះខេត្តនិយាយថា ក្នុងអាគាររោងចក្ររៀបចំមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបណ្តាលឲ្យខ្វះខ្យល់អុកស៊ីស៊ែនករណីកម្មការនីដួលសន្លប់ នេះបានកើតឡើងកាលពីវេលាម៉ោង៩•០០ព្រឹកថ្ងៃទី១៧កញ្ញា២០១៤នៅរោងចក្រលូថៃ ដែលជារោងចក្របង្កើតថ្មីមិនទាន់សុំច្បាប់ធ្វើអជីវកម្មនៅឡើយ។
រោងចក្រកាត់ដេសម្លៀកបំពាក់ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿក្រុងស្វាយរៀង។ បើតាមនារីរងគ្រោះឈ្មោះសួសរាជនី អាយុ២១ឆ្នាំជាកម្មការនីរោងចក្រលូថៃមានទីលំ នៅភូមិស្វាយធំឃុំស្វាយរំពារស្រុកស្វាយទាបបានឲ្យដឹងថា មុនពេលកើតហេតុរូបនាងនិងមិត្តរួមការងារបានចូលធ្វើការ ធម្មត្តាលុះម៉ោងប្រមាណ៩•០០ព្រឹកស្រាប់តែមានអាការៈវិលមុខពិបាកដកដង្ហើមក៏ដួលសន្លប់តែម្តង។ រីឯកម្មការនីផ្សេងៗ ទៀតក៏ចាប់ផ្តើមវិលមុខដួលសន្លប់ជាបន្តបន្ទាប់ដែរ រហូត២០នាក់ទើបបុគ្គលិកថៅកែរោងចក្រហៅរថយន្តសាមុយដឹកកម្ម ការនីរោងចក្រ១០នាក់ទៅមន្ទីរពេទ្យខេត្តនិង១០នាក់មកក្លីនិកផាសុខភាព។
បើតាមមន្ត្រីមន្ទីរពេទ្យខេត្តបានឲ្យដឹងថាកម្មការនីដែលដួលសន្លប់២០នាក់នេះគឺពុំមែនដោយសារពុលអ្វីនោះទេ គឺដោយសារតែខ្វះខ្យល់អុកស៊ីស៊ែនទើបធ្វើឲ្យកម្មការនីថប់ពិបាកដកដង្ហើមក៏ដួលសន្លប់ដូច្នេះ។ ក្រោយពីគ្រូពេទ្យព្យាបាលរួចមកកម្មការនីទាំងអស់ក៏បានធូស្រាលហើយដែរ។ទាក់ទិនករណីខាងលើយើងមិនអាចរកការបំភ្លឺពីរថៅកែរោងចក្រលូថៃបានទេនៅរសៀលថ្ងៃនេះ។បើតាមក្រុមកម្មការនីបាន បង្ហើបឲ្យដឹងថារោងចក្រលូថៃមានកម្មការនីបម្រើការងារចំនួន៣០០នាក់។ដោយផន សុខជាតិ