អាជ្ញាធរស្រុក​កងមាស​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ និងលែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ​ ​

0

​កំពង់ចាម​:​ ក្នុង​រដូវ​ទឹក​ទន្លេ​មេគង្គ​ហក់ឡើងនេះ​ គេ​សង្កេត​ឃើញ​ថា​មាន​បទល្មើស​នេសាទ​កេីនឡេីង​ព្រមជាមួយ​ផងដែរ​ ទោះជា​យ៉ាងណា​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ បាន​ខិតខំ​ធ្វេី​ការ​បង្ក្រាប​ជាបន្តបន្ទាប់​ ជាក់ស្ដែង​កាល​ពី​ថ្ងៃទី​៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស​ បានចាត់តាំងលោកវរសេនីយ៍ទោ ថុង ភូរីវុធ អធិការរង​ទទួលផែនការងារយុត្តិធម៌ ដឹកនាំកំលាំងអធិការដ្ឋាននគរបាលស្រុកកងមាស ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្របៅ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់លូស្បៃម៉ុង នៅចំណុចបឹងចង្កែងទួយ ស្ថិតនៅភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម​ ។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ក្នុង​ប្រតិបត្តិការ​នេះ​ កម្លាំង​ជំនាញ​បាន​ធ្វើ​ការ​រឹបអូស​បាន​ លូស្បៃមុងចំនួន៤៣មាត់ វះបំផ្លាញព្រួលប្រវែង២៥០០ម៉ែត និងបង្គោលឈើ បង្គោលឫស្សីចំនួន៣០០ដើម ព្រមទាំង​បានចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញចំនួន៣៥គីឡូក្រាម ចំពោះ​ឯឧបករណ៍ខាងលើ ត្រូវបានដុតចោលនៅចំណុចព្រែកក្អែក ស្ថិត​នៅ​ភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស តាមបញ្ជារបស់លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកំពង់ចាម​ផងដែរ​ ៕