​លោក​ឃុន​ប៊ុនហួ​ដឹកនាំ​កំលាំងចំរុះ​ឆែកឆេរ​រកសារ​ជាតិ​ញៀន​នៅផ្ទះ​មួយ​ខ្នង​ក្នុងភូមិ​ស្លា​កែ​ត​

0

​កំពង់ធំ​=​លោក ឃុន​ប៊ុនហួ មេ​បញ្ចា​កា​កងរាជអាវុធហត្ថ​ស្រុក​បារាយ៍​ដឹកនាំ​កំលាំង ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ផ្ទះមួយ​ខ្នង​ដែល​ជនល្មើស​តែងតែ​ប្រើប្រាស់​និង​លក់​ចែកចាយ​គ្រឿងញៀន​ជាប្រចាំ ការចុះ​ឆែកឆេរ​នេះ​មានការ​ចូលរួម​ពីរ​កំលាំង​រាជ​អាវុធហត្ថ Image8ប៉ូលិស មេភូមិ មេឃុំ កាលពីរ​រសៀល​ម៉ោង​២ ថ្ងៃទី​១៨ ខែកញ្ញា​ឆ្នាំ​២០១៤​។​ ជនល្មើស​ឈ្មោះ​ចឹ​ន ភិន ជា​ប្ដី អាយុ ៣៥​ឆ្នាំ ជា​អ្នកប្រើប្រាស់​និង​លក់​ចែកចាយ​គ្រឿងញៀន​បាន​រត់​កិ​ច​ខ្លួន​បាត់ ឯ​ប្រពន្ធចុង​ឈ្មោះ សូរ​ស្រី​ល័​ក្ខ ត្រូវបាន​ឃាត​ខ្លួន​ក្នុង​ការសួរនាំ និង​ឃាត់ខ្លួន​បុរស​ម្នាក់ទៀត​ឈ្មោះ ទិ​ត ចាន់ ជា​អ្នកប្រើប្រាស​សារជាតិ​ញៀន ជនល្មើស​ទាំងនេះ​ត្រួវបាន​ឃាត​ខ្លួន​Image9

នៅ​ភូមិ​ស្លា​កែ​ត ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ក្នុង​ខេត្តកំពង់ធំ ក្នុងនោះ​សមត្ថកិច្ច​រកឃើញ ថង់​កិប ធំ ៥០​ថង និ​ថង់​កិប​តូច​១២​ថង់ សំរាប់​ដាក់​សារជាតិ​ញៀន​និង​ឧបករណ៍​សំរាប់​ជក់​មួយចំនួន​ព្រមទាំង​ពិនិត្យឃើញ​មាន​សារធាតុ​ញៀន​ជាប់​និង​ថង់​តូចៗ​ផងដែរ ចំណែក​សារជាតិ​ញៀន​ត្រូវបាន​ជនល្មើស​យក​ទុក​លាក់​អស់​។​ លោក ឃុន​ប៊ុនហួ បាន​មានប្រសាសន៍​ប្រាប់អោយដឹង​Image10

ថា លោក​បានទទួល​ពត៍​មាន​ពី​បណ្ដាញ​សង្ងាត់​ថា​មាន​ជន​ខឹ​ល​ខូច​កំពុងតែ​ប្រព្រឹត្ត​ការលក់ដូរ​និង​ប្រើប្រាស់​សា​រះ​ជាតិ​ញៀន​និង​មាន​បក្សពួក​ជាច្រើន​ទៀត​ជា​បណ្ដាល​ក្នុង​ការលក់ ប្រើប្រាស់ និង​ចែកចាយ ទើប​លោ​កប​ញ្ចូ​ន​កំលាំង​មក​ស្ទាក់ចាប់​តែម្ដងImage11

ចំពោះ​បុរស​ឈ្មោះ ទិ​ត​ចាន់​រូបនេះ​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ផង​និង​ចាប់ពីរ​បទ​លួច​គោ របស់​ប្រជា​ពល​រដ្ន​ផង ឥឡូវ​ត្រូវបាន​ប​ញ្ចូ​ន​មនុស្ស​ទាំង​២​នាក់​មកកាន់​តុលាការ​និង​ដើម្បី​ឃុំខ្លួន​បណ្ដោះអាសន្ន​រងចាំ​ការដោះស្រាយ​តាមច្បាប់​៕​ប៊ុន​រិទ្ធី​ ​