និវត្តន៍ជនទាំង៤២​នាក់ទទួលអំណោយពីលោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ​​៖​ក្នុងឱកាសបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញ​ជួបសំណេះសំណាល ជា​មួយ​និវត្តន៍​ជន​ នៃបញ្ជារការរដ្ឋានកងអាវុធហត្ថខេត្ត​ ចំនួន ៤២នាក់​ នារសៀលថ្ងៃអង្គារ ទី២០​ ខែកញ្ញា​ ឆ្នាំ​២០២២​។
ក្នុងពិធីសំណេះសំណាល​ ក៏មានការចូលរួម​ពីសំណាក់​លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យផងដែរ ។
លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានថ្លែងនូវក្តីអំណរគុណចំពោះ​និវត្តន៍ជន ដែលបានកសាងស្នារដៃជូនជាតិមាតុភូមិ​យ៉ាងច្រេី​ន​ ដោយបានលះបង់​ សាច់ស្រស់​ ឈាមស្រស់​ និងក្រុមគ្រួសារ​ ដេីម្បីប្រទេសជាតិ​ រហូតទទួលបានសុខសន្តិភាព​ ។
លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន បានលេីកឡេីថា​ ការលះបង់របស់បងប្អូននិវត្តន៍ជន គឺបានបន្សល់ទុកនូវស្នារដៃ​ល្អៗចំពោះប្រទេសជាតិយេីងផងដែរ ។
លោកឧត្តមសេនីយ៍ត្រី​​ បានលេីកឡេីងបន្តថា​ ក្នុងនាមអាវុធ​ហត្ថ​ ពិសេស​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃកងយោពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុហត្ថលេីផ្ទៃប្រទេស​ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូននិវត្តន៍ជន​ ហើយបានណែនាំដល់គ្រប់ប​ណ្តាអង្គភាពកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត​ ត្រូវយកចិត្តទុកដាក់ចំពោះបងប្អូននិវត្តន៍ជន​ ពិសេសនៅពេលមានបុណ្យទាន​ ។
លោកឧត្តមសេនីយ៍ត្រី​ ក៏បានបញ្ជាក់ទៀតថា​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ក៏មានគិលានដ្ឋាន​សម្រាប់ព្យាបាល​ជម្ងឺដោយមានវេជ្ជបណ្ឌិតសម្រាប់ព្យាបាលដល់កងកម្លាំងកំពុងបម្រើការងារក្នុងអង្គភាពផងដែរ ។
នាឱកាសនោះដែរលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការបានផ្ដាំផ្ញើដល់បងប្អូននិវត្តន៍​ជនទាំងអស់ បើមានក្រុមគ្រួសារមានបញ្ហាសុខភាព​​ អាចមកពិនិត្យពិគ្រោះ និងព្យាបាល​ជម្ងឺដោយឥតគិតថ្លៃនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តយើងទៀតផង ។

ក្រោយពីបញ្ចប់កិច្ចសំណេះសំណាល​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានប្រគល់អំណោយជូនបងប្អូននិវត្តន៍ជនទាំង៤២​នាក់​ ក្នុងម្នាក់ៗទទួល​បាន​ អង្ករ​២៥គីឡូក្រាម​,​ ត្រីខ២យួរ,​មី១កេស,​ ទឹកសុទ្ធ​១យួរ​ រួមនឹងថវិកា៣០ម៉ឺនរៀល​ផងដែរ ៕ដោយ៖ ឃិន គន្ធា