សៀមរាប÷លោកជិន នីសុធីនាយខណ្ឌរដ្ឋបាលជលផលសៀមរាប អនុវត្តតាមបទបញ្ជាប្រមុខរដ្ឋាភិបាលនិងការនែនាំរបស់លោកទៀ គឹមសុទ្ធប្រធានមន្ទីរកសិកម្មខេត្តសៀមរាបនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២នាយខណ្ឌរដ្ឋបាលជលលផលសៀមរាបនិងនាយសង្កាត់រដ្ឋាលជលលផលកំពង់ក្ដីព្រមទាំងនាយង្កាត់រដ្ឋបាលអន្លង់សំណរសហការគ្នាជាមួយគណះបញ្ជការឯកភាពស្រុកជីក្រែងនិងសហគមន៍នេសាទដឹកនាំដោយលោកម៉ូវ ជាអភិបាលរងស្រុកជីក្រែងបានចុះប្រតបត្តិការបង្រាបបទល្មើសជលលផលនៅចំណុចត្រស់ធំ,អូរអង្គចាន់,អូរធំ,អូរកេះនិងចំណុចជ្រោយព្រះស្ថិតក្នុងឃុំស្ពានត្នោតស្រុកជីក្រែង។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះកម្លាំងចូលរួមសរុប១៨នាក់មធ្យោបាយដោយប្រើប្រាសកាណូតចំនួន០៤គ្រឿងលទ្ធផលសម្រេចបានកាប់បំផ្លាញ់វត្ដុតាងរួមមាន÷របាំងអួនប្រវែង១៥០០ម៉ែត្រ,លូសាច់អួនចំនួន១៥មាត់,ចម្រឹងចំនួន៥០០ដើម កាប់បំផ្លាញ់ឧបករណ៍ប្រភេទស្បៃមុងរបាំងប្រវែង៥០០ម៉ែត្រលូស្បៃមុងចំនួន១០មាត់ចម្រឹងចំនួន២០០ដើមប្រឹះ១០០ចំនួន១០គ្រឿងបន្លែងកូនត្រីចម្រុះចំនួន៥០គីឡូក្រាម។
លោកជិន នីសុធីនាយខណ្ឌរដ្ឋបាលជលផលសៀមរាបបានប្រាប់ឲ្យដឹងថាជាទិសដៅរបស់គណៈបញ្ជាការឯកភាពស្រុកជីក្រែងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលសៀមរាបនិងនាយសង្កាត់រដ្ឋបាលជលផលកំពង់ក្ដីព្រមទាំងនាយសង្កាត់រដ្ឋបាលអន្លង់សំណរបានសហការណ៍គ្នាជាមួយកម្លាំងចម្រុះថ្ងៃនេះលោកថានឹងបន្តដឹកនាំនាយសង្កាត់រដ្ឋបាលជលផលស្រុកផ្សេងៗទៀតអោយសហការណ៍ជាមួយកម្លាំងចម្រុះដើម្បីបង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទអោយខានតែបាន។
ស្រុកជីក្រែង(អ៊ុក ផ្លុង)