ខេត្តកំពង់ធំ៖ ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រ ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពាំនាំយកអំណោយស្បៀងអាហារនិងថវិកា របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី មកឧបត្ថម្ភជូន ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក្នុងមួយគ្រួសារអង្ករ២៥ គ.ក មីជាតិ១កេស ត្រីខកំប៉ុង១យួរ និងថវិកាមួយចំនួនផងដែរ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
លោកវរសេនីយ៍ទោ កែវ សុធា នាយការិយាល័យទី៥ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាក់ថាប្រជាពលរដ្ឋទាំងនេះ គឺរស់នៅជុំវិញទីតាំងបោះទ័ព នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានសំណូមពរពីអាជ្ញាធរដែនដី និងចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពុំមានលទ្ធភាពក្នុងការរៀបចំម្ហូបអាហារ នំចំណី ដើម្បីធ្វើបុណ្យទានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ទើបសុំឲ្យមេបញ្ជាការនាំអំណោយឧបត្ថម្ភដល់ពួកគាត់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងទ្វេតែងតែគិត គូរយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋទូទៅនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីមើលថែនិងដោះ ស្រាយជូនចាស់ជរាគ្មានទីពឹងនិងប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាននីមួយៗ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់អាហារដែលបានដឹងនិងមិនបានជួយដោះស្រាយនោះឡើយ។ដោយ ប៊ុន រដ្ឋា