អាជ្ញាធរស្រុកអន្លង់វែងដឹកនាំកម្លាំងសមត្ថកិច្ចចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៣០គ្រួសារនិងគ្រួសារខ្វះខាត៣គ្រួសាររងគ្រោះជំនន់ទឹកភ្លៀង

0

ឧត្តរមានជ័យ: នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយ

លោក ងួន ទ្ធីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអន្លង់វែង បានដឹកនាំមន្រី្ត កម្លាំងកងពលតូចថ្មើរជើងលេខ៤១ និងអាជ្ញាធរមូលដ្ឋាននាំយកអំណោយ របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តឧត្តរមានជ័យ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យផ្តល់ជូនប្រជាពលរដ្ឋភូមិគោកសំព័រ ឃុំលំទង ដែលរងគ្រោះជំនន់ទឹកភ្លៀងចំនួន៣០ គ្រួសារ និងគ្រួសារខ្វះខាត់ចំនួន៣ គ្រួសារ ដោយក្នុងនោះមួយៗគ្រួសារៗទទួលបាន

– អង្ករ១០ គ.ក

– មី១ កេះ

– អំបិលកន្លះ គ.ក

– ប៊ីចេងកន្លះ គ.ក

– ទឹកត្រី ២ដប

– ទឹកស៊ីអ៉ីវ២ដប

និងបានចុះពិនិត្យទូកង ដើម្បីរៀបចំត្រៀមលក្ខណៈចូលរួមពិធីប្រណាំងទូកថ្នាក់ខេត្តនាពេលខាងមុខ៕ដោយ:ចាន់ ធី