អភិបាលរងខេត្តកំពង់ធំ អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងស្រុកស្ទោងប្រុងប្រយ័ត្នជំនន់ស្ទឹងស្ទោង

0

  នៅព្រឹកថ្ងៃទី24  ខែកញ្ញា  ឆ្នាំ2022  លោកព្រឹម  រដ្ឋា   អភិបាលរងខេត្តកំពង់ធំ និងសហការីព្រមទាំងលោកសាយ  គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញចុះត្រួតពិនិត្យស្ថានភាព កម្ពស់ទឹកនៅក្នុងអាងទឹក30កញ្ញាដែលបានឡើងដល់ចំណុចប្រកាសអាសន្ន។

  1.    លោកព្រឹមរដ្ឋាបានឲ្យមន្ទីរធនធានទឹកនិងមន្ទីរពាក់ព័ន្ធត្រូវសហការជាមួយគណៈកម្មការគ្រប់គ្រង អាងទឹកទឹកសាមសិបកញ្ញា ត្រូវតាមដានត្រួតពិនិត្យ នឹងបើក ទ្វារទឹក ទាំងអស់ដើម្បីឲ្យស្ថានភាពទឹកស្ទឹង និងអាងទឹក30កញ្ញាស្រកចុះលឿនដើម្បីកុំឲ្យមានកម្ពស់ទឹកនៅក្នុងអាងឡើងខ្ពស់។ជាមួយគ្នានេះ លោកក៏បានឱ្យរដ្ឋបាលស្រុកស្ទោង និង អាជ្ញាធរភូមិ ឃុំ  ទាំងឡាយស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្ទោងដែលនៅតាមបណ្ដោយស្ទឹងស្ទោងត្រូវធ្វើការតាមដាននិង រាយការណ៍អំពីស្ថានទឹកស្ថានភាពទឹកស្ទឹងស្ទោងដែលកំពុងតែ កើនឡើងខ្លាំងដែលបណ្ដាលមកពីការធ្លាក់ភ្លៀងនៅក្បាលស្ទឹងស្ទោងឯខេត្តព្រះវិហាឲ្យបានជាប្រចាំ។

    លោកបានបន្ថែមថាបើតាមស្ថានភាពទឹកដែលកំពុងហក់ឡើង ខ្លាំងនិងទឹកស្ទឹងស្ទោងនៅពេលនេះក៏ដូចជាស្ថានភាពអាកាសធាតុដែលព្រះរាជាណាចក្រកម្ពុជាយើង កំពរងឥទ្ធពលទឹកភ្លៀង ទឹកស្ទឹងនឹងបន្តហក់ឡើងខ្ពស់ជាងនេះ។

    លោកក៏បានឲ្យរដ្ឋបាលឃុំ ត្រូវចុះតាមដានត្រួតពិនិត្យមើលតាមប្រព័ន្ធលូទាំងឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានការកកស្ទះត្រូវតែកាយបើកឲ្យទូលាយជាងមុន ដើម្បីរំដោះទឹកឲ្យបានឆាប់ស្រកបានលឿន។

   គួរបញ្ជាក់ផងដែរថារដ្ឋបាលស្រុកស្ទោងបានជូនដំណឹងរួចហើយស្តីពីស្ថានភាព កម្ពស់ទឹកស្ទឹងស្ទោងនិងអាងទឹក30កញ្ញាឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំណែកឯទឹកជំនន់នៅឃុំប្រឡាយនៅក្នុងស្ថានភាពពីថ្ងៃចុងក្រោយនេះគឺមានការស្រកជាបន្តបន្ទាប់។