ក្រសួងការបរទេសរុស្ស៊ីបានអបអរសាទដល់ការសម្រេចរបស់សភាអ៊ុយក្រែនដែលបានផ្តាល់សិទ្ធគ្រប់គ្រងដោយស្វាយ័ត្ន តំបន់២ផ្សេងគ្នានៅភាគខាងកើតប្រទេសនេះ គឺជាជំហានមួយដ៏ត្រឹមត្រូវក្នុងការដោះស្រាយវិបត្តអូសបន្លាយនៅក្នុងប្រទេសនេះ សារព័ត៌មានរ៉យទ័របានដកស្រងការប្រកាស់របស់ក្រសួងការបរទេសរុស្ស៊ីបញ្ចាក់ថា «យើងសង្ឃឹមថារាល់បញ្ហាពាក់ព័ន្ធគឺត្រូវបានអនុវត្តប្រកបដោយការទទួលខុសត្រូវ»។ នៅក្នុងការប្រកាស់កាលពីថ្ងៃទី១៧ខែកញ្ញារបស់ក្រសួងការបរទេសរុស្ស៊ីដោយបានប្រមានថា រាល់ច្បាប់ពាក់ព័ន្ធណាមួយក្នុងការគ្រប់គ្រងដោយស្វាយ័ត្ន មិនត្រូវផ្លាសប្តូរនោះឡើយ ដែលអាចបំផ្លាញដល់សន្តិភាពនៅក្នុងតំ។ ទទឹមនឹងនោះទីក្រុងម៉ូស្កូ បញ្ចាក់ថានឹងការពារផលប្រយោជន៍ដល់ពលរដ្ឋក្នុងប្រទេសអ៊ុយក្រែនដែលនិយាយភាសារុស្ស៊ី។ ក្រៅពីនេះរុស្ស៊ីក៏បានច្រានចោលរាល់ការចោទប្រកាន់ថាបានបញ្ចូនសព្វាវុធទៅជួយដល់ក្រុមប៉ះបោរប្រឆាំងរដ្ឋាភិបាលអ៊ុយក្រែន។ ក្នុងថ្ងៃជាមួយគ្នានេះដែររដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសឺជេយឡារ៉ូ ក៏បានជម្រុញដល់រដ្ឋាភិបាលទីក្រុងគីវ បន្តពិភាគ្សាជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេសដើម្បីបញ្ចប់វិវាទ។
លោកបន្តទៀតថា ការចរចារជាទ្រងទ្រាយធំ ប្រគបដោយឆន្ទះពិតប្រាកដ នឹងជួយបញ្ចប់ការបង្ហូរឈាមនៅក្នុងប្រទេសនេះជារៀងរហូត។ កាលពីថ្ងៃទី១៦ខែកញ្ញាសភាអ៊ុយក្រែនបានសម្រេច អនុម័តផ្តាល់សិទ្ធគ្រប់គ្រងដោយស្វាយ័ត្ន តំបន់ភាគខាងកើតក្នុងរយៈពេល៣ឆ្នាំ និងកិច្ចព្រមព្រៀងចូលជាមួយអឺរ៉ុបទៀតផង។
ច្បាប់ឲ្យគ្រប់គ្រងដោយស្វាយ័ត្នស្នើឡើងដោយប្រធានាធិបតីប៉េត្រូ ប៉ូរ៉ូសេនកូ អនុញ្ញាត្តិឲ្យតំបន់ Donetsk និងLuhansk មានសិទ្ធគ្រប់គ្រងក្នុងពេល៣ឆ្នាំ។ពលរដ្ឋនៅតំបន់ទាំងពីរខាងលើបានប្រើប្រាស់ភាសារុស្ស៊ីជាផ្លូវការសម្រាប់កិច្ចប្រជុំនិងឯកសារផ្សេងៗ។នៅថ្ងៃទី៧ខែធ្នូខាងមុខ នឹងមានការបោះឆ្នោតជ្រើងរើសមេដឹកនាំបង្កើតស្ថាប័នគ្រប់គ្រងដោយខ្លួនឯងមានទាំងកម្លាំងរក្សាសន្តិសុខផងដែរ។
លើសពីនេះទៅទៀតរដ្ឋាភិបាលទីក្រងគីវបានសន្យាថានឹងអភិវឌ្ឍន៍ឡើងវិញនៅតំបន់ដែលរងការបំផ្លាញដោយសង្គ្រាម និងផ្តាល់ជំនួយសេដ្ឋកិច្ចដល់តំបន់រងផលបះពាល់ខ្លាំងជាងគេបំផុត។ សមាជិក្នុងសភាអ៊ុយក្រែនមាន ៤៥០រូប ដោយក្នុងនោះតំណាងរាស្ត្រដែលស្និតនិងប្រធានាធិបតីប៉ូរ៉ូសែនកូ២៧៧រូបបានបោះឆ្នោតអនុម័តប្រគល់តំបន់ភាគខាងត្បូងឲ្យគ្រប់ក្រងដោយស្វាយ័ត្ន។លើសពីនេះទៅទៀតសភាអ៊ុយក្រែនក៏បានអនុម័តការលើកលេងទោសដល់ខ្មាន់កាំភ្លើងក្រុមបះបោរផងដែរ៕ដោយផន សុខជាតិ