បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីរបស់ប្រជាជនខ្មែរ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលដល់ញាតិការទាំង ប្រាំពីរសន្ដានដែលបានលាចាកលោក

0
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ដោយសារប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋមានសេចក្តីរីករាយក្នុងការធ្វើបុណ្យដោយមានសទ្ឋាជ្រះថ្លា។ សម្រាប់ពិធីកាន់វេនបិណ្ឌនេះពុទ្ធសាសនាខ្មែរយើង បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែភទ្របទ រហូតដល់ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ១៥រោជ ខែភទ្របទ ដែលបងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋ ដើម្បីមកជួបជុំបងប្អូនឪពុកម្ដាយ។ ព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះគ្រូចៅអធិការវត្តឌួងសុរិយា (ហៅក្ដីដូង) មានសង្ឃដីកា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីរបស់ព្រះពុទ្ធសាសនា ដ៏សំខាន់របស់ព្រះពុទ្ធសាសនិកជនខ្មែរគ្រប់រូប។ ពិធីបុណ្យនេះប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយមានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម្យ៉ាងទៀតក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំ ឪពុកម្ដាយ បងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរការប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើតបាននូវសាមគ្គីភាពដ៏ទូលំទូលាយផងដែរ។              ព្រះភិក្ខុធម្មបាលោ ជ សុចាយ បានមានសង្ឃដីកាបន្តទៀត វិស័យព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅ តែងតែ គោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា។ សូមឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន ជាពិសេសបងប្អូនប្រជាពលរដ្ឋមកចូលរួមចាប់កុសលផលបុណ្យយ៉ាងច្រើនកុះករផងដែរ។     ជាចុងក្រោយព្រះចៅអធិការវត្តឌួងសុរិយា(ហៅវត្តក្តីដូង)បានអំពាវនាវដល់បងប្អូនសប្បជនទាំងក្នុង និងក្រៅប្រទេស សូមជួយកសាងនូវសាលាឆាន់មួយ ដែលកំពុងតែកសាងបាន ៥០%ហើយ ប៉ុន្តែសព្វថ្ងៃនេះនៅខ្វះបច្ច័យមួយចំនួនទៀតដើម្បីកសាងបន្តឲ្យបាន១០០%។ សូមឱ្យញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្ត មេត្តាសូមផ្សព្វផ្សាយបន្តទៀត ដើម្បីឲ្យកសាងសមិទ្ធផលនានា នៅក្នុងវត្តឱ្យមានការរីកចម្រើនបន្តទៀតក្នុងពេលឆាប់ៗនេះ។