​ក្តីកង្វល់​របស់លោក​គ្រូ​អ្នកគ្រូ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​នៅតែ​កើតមាន​នៅពេល​សិស្ស ចំនួន​១៥០​នាក់មក​ចូលរៀន​វគ្គ​បំប៉ន​បាត់​សិស្ស​២៧៨​នាក់​ទៀត​

0

កំពង់ឆ្នាំង​៖​ ​សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ចំនួន​១៥០​នាក់​បានមក​ចុះឈ្មោះ​និង​កំពុង​រៀន​ក្នុង​វគ្គ​បំប៉ន​លើ​មុខវិជ្ជា​៤ មាន​រយៈពេល​៤​ថ្ងៃ​មកហើយ តែ​សិស្ស​២៨៧​នាក់​ទៀត​មិនទាន់​ឃើញ​មក​ចុះឈ្មោះ​រៀន​នឹង​គេ​នៅឡើយ​ទេ ដែល​ធ្វើអោយ​លោកនាយក​វិទ្យាល័យ​ ​ព្រះបាទ​សុរា​ម្រឹត និង​លោកគ្រូ អ្នកគ្រូ នៅតែ​សំដែង​ក្តីបារម្ភ​ចំពោះ​សិស្ស​ធ្លាក់​ទាំងនោះ​។​ ​1

​នៅ​រសៀល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៤​ម្សិល​ម៉ិ​ញ​នេះ លោក អឿ ម៉េង​ចុង នាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​ក្រោយពី​មានការ​ជួយ​ផ្សព្វផ្សាយ​របស់​អ្ន​សារព័ត៌មាន​កន្លងមក ពេលនេះ​ក្នុង​វិទ្យាល័យ​របស់លោក​ទទួល​បាន សិស្ស​មក​ចូលរៀន​វគ្គ​បំប៉ន​នេះ​បាន​ចំនួន​១៥០​នាក់​ហើយ តែ​លោក​នៅតែ​បារម្ភ​ព្រោះ សិស្ស​ដែល​ប្រឡង​ធ្លាក់​សញ្ញាប័ត្រ​ទុ​ត្តិ​យ​ភូមិ​ឆ្នាំ​២០១៤​នេះ ចំនួន​២៧៨​នាក់​ទៀត​មិនទាន់ មក​ចុះឈ្មោះ​ចូលរៀន​នឹង​គេ​នៅឡើយ​។​ ​ ​7

ទាក់ទង​នឹង​បញ្ហា​នេះ​លោកនាយក​បាន​និយាយ​អោយដឹងថា​៖​នៅក្នុង​វគ្គ​សិក្សា​បំប៉ន​ដើម្បី​ត្រៀមប្រឡង​លើក​ទី​២​នៅ​ថ្ងៃទី​១៣​និង​១៤ ខែតុលា ឆ្នាំ​២០១៤​ខាងមុខនេះ លោក នាយក បានដាក់​លោកគ្រូ អ្នកគ្រូ​ចំនួន​២០​នាក់​ជួយ​បង្រៀន​បំប៉ន​សិស្ស ដោយបាន​ចែក ចេញ​ជា​៦​ក្រុម​មាន​ក្រុម​រៀន​ព្រឹក និង​ក្រុម​រៀន​ពេល​រសៀល ហើយ​សិស្ស​ក្នុង​១​ក្រុមៗ មាន​ចំនួន​៤៦​នាក់​។​ ​ ​យុវជន កង វីរៈ ជា​សិស្ស​ដែល​កំពុង​រៀន​មុខវិជ្ជា​គីមីវិទ្យា​ក្នុង​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​បាន​សំដែង​នូវ​ទឹកចិត្ត​រីករាយ និង​បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក៍​ដូចជា​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បានផ្តល់​ឳ​កាស​អោយ​ពួកគេ​បាន​ប្រឡង​ជា​លើក​ទី​២​ទៀត ដើម្បី​ទទួលបាន​សញ្ញាប័ត្រ​អាច​យកទៅ​ធ្វើ​ការងារ​ផ្សេងៗ​បាន​។​ ​ ​ដោយឡែក​កញ្ញា ហែល ស្រី​ប៉ុង ដែល​កំពុង​រៀន​បំប៉ន​នូវ​មុខវិជ្ជា​ជីវវិទ្យា​វិញ​ក៍បាន​សំដែង​នូវ​អារម្មណ៍​រីករាយ​ដោយ​ក្តី​សង្ឃឹមថា​៖​ក្នុង​ការប្រឡង​សញ្ញាប័ត្រ​ទុ​ត្តិ​យ​ភូមិ​លើក​ទី​២​នេះ​នាង​នឹង​ខិត​ខំរៀន​អោយ​ចេះ​ដើម្បី​ប្រឡង​អោយ​ជាប់ ។​លោក អឿ ម៉េងចុង

​នៅក្នុងពេល​នេះដែរ​លោក​នាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត សូម​សំណូមពរ​ដល់ អ្នកសារព័ត៌មាន មេត្តាជួយ​អំពាវនាវ​បន្ថែម​ដល់​សិស្ស​គ្រប់​វិទ្យាល័យ​ទាំងអស់​នៅក្នុង​ខេត្ត កំពង់ឆ្នាំង ជាពិសេស​សិស្ស​ក្នុង​វិទ្យាល័យ​សុរា​ម្រឹត​ដែល​មិនទាន់​មក​រៀន ត្រូវ​រូតរះ​មក​ចុះ ឈ្មោះ​នៅតាម​វិទ្យាល័យ​របស់ខ្លួន ដើម្បី​បាន​ចូលរៀន​វគ្គ​បំប៉ន និង​ទទួលបាន​ឯកសារ​លើ មុខវិជ្ជា​ទាំង​៤​ខាងលើ​ដោយ​ឥតគិតថ្លៃ​ឡើយ​៕ ​ដោយផន សុខជាតិ