មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង កំពុងសម្រាកព្យាបាលជំងឺ ទទួលបានការចុះសាកសួរសុខទុក្ខពី មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៣

0

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ដែលកំពុងស្ថិតក្នុងការសម្រាកព្យាបាល និងការតាមដានជំងឺពីក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់នោះ នៅថ្ងៃទី២៦កញ្ញា២០២២នេះ មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៣ លោកឧត្តមសេនីយ៍ឯក យឿង សុខុន បានដឹកនាំគណៈប្រតិភូយោធា និងមានការអមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ បានចុះសួរសុខទុក្ខ និងការនាំយកអំណោយ ឧបត្ថម្ភជូនដល់ លោកឧត្តមសេនីយ៍ មេបញ្ជាការតំបន់សឹកខេត្តស្ទឹងត្រែង ក្នុងគ្រានោះផងដែរ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ខណៈនេះកំពុងសម្រាកព្យាបាលជំងឺ នៅគេដ្ឋានផ្ទាល់ខ្លួន នៅក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

មេបញ្ជាការយោធភូមិភាគទី៣ លោកឧត្តមសេនីយ៍ឯក យឿង សុខុន បានមានប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរដល់ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សូមឆាប់បានជាសះស្បើយពីរោគាទាំងឡាយ ដើម្បីវិលត្រឡប់ទៅបំរើការងារជូនជាតិ មាតិភូមិ និងប្រជាជន នៅខេត្តភាគឦសាន្តនោះវិញ៕ ដោយ៖ឡុង សំបូរ