ខេត្តកែប កាលពីយប់ថ្ងែទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១០និង៣០នាទីក្រុមប្រជាការពារ ភូមិ ព្រៃតាកុយបានឃាត់ខ្លួន ជនសង្សយ័ម្នាក់ ឈ្មោះ រិ ចាន់ដារ៉ា ភេទ (ហៅរាយ) ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នូវភូមិ ព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប។ ពាក់ពន្ធ័ ករណី ឆបោក កាលពីថ្ងៃទី ២១/09/2022 វេលាម៉ោង១ជាងរសៀលមក ប្រគល់ជូនប៉ុស្តិ៍រដ្ឋបាលពងទឹក ហើយក្រុមចំរុះនិងប៉ុស្តិ៍ពងទឹកបានបញ្ជូនជនសង្សយ័ ឈ្មោះ រិន ចាន់ដារ៉ាមកអធិការស្រុកដើម្បីសាក សួរនិងបំពេញសំនុំរឿងតាមនិតិវិធី ។