​អី​បូ​ឡា ឆ្លង​ដល់​បារាំង​ពលរដ្ឋ​អឺរ៉ុប​ទាង​មូល​ព្រួយបារម្ភ​

0

កាលពី​ថ្ងៃទី​១៧​ខែកញ្ញា មន្ត្រី​សុខាភិបាល​បារាំង​បានប្រកាស​ឲ្យ​ដឹងថា មាន​ករណី​ឆ្លង​រាលដាល​នៃ​វិ​រុស​អី​បូ​ឡា​ជា​លើកតំបូង​នៅក្នុង​ប្រទេស​នេះ​។ អង្គការសហប្រជាជាតិ​បាន​កោះប្រជុំ​ជាបន្ទាន់​មួយ​ស្តីពី​វិធានកា​ទប់ស្កាត់​វិ​រុស​ខាងលើ​
​តាម​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន(Docters without Borders “MSF”) បាន​ឲ្យ​ដឹងថា​គ្រូពេទ្យ ស្ម័​គ​ចិត​ជាង​ពាក់កណ្តាល​ធ្វើការ​នៅ ប្រទេស​លី​បឺ​រៀ​បាន​ឆ្លង​វិ​រុស​អី​បូ​ឡា​។ ក្រសួងសុខាភិបាល​បារាំង​បាន​ឲ្យ​ដឹងថា ក្រុមគ្រូពេទ្យ​បារាំង​បាន​វិល​ត្រឡប់មក​ប្រទេស​វិញ​ដោយមាន​សុខភាព​ធម្មតា តាម​ជើងយន្តហោះ​ជួយសង្គ្រោះ​។ ក្រុម MSF ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការជួយ​ទប់ស្កាត់​នៃ​ការឆ្លង​រាលដាល​នៃ​វិ​រុស​ដ៏​កាច​សាហាវ​ខាងលើ ដោយមាន​បុគ្គលិក​ជាង​២០០០​នាក់​បាន​ស្ម័​គ​ចិត​ធ្វើការ​នៅ​តំបន់​ដែលមាន​វិ​រុស​អី​បូ​ឡា​។​


​អង្គការសហប្រជាជាតិ បាន​កោះប្រជុំ​ជាបន្ទាន់​មួយនា​ថ្ងៃទី​១៨​ខែកញ្ញា​ដើម្បី​ពិភាក្សា​ពី​យុទ្ធសាស្ត្រ​ទប់ទល់​វិ​រុស​អេ​បូ​ឡា​និង​ការស្នើ​ជំនួយ​ជា​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​ក្នុងការ​ទប់ស្កាត់​កំ​ឲ្យ​រាលដាល​កាន់តែខ្លាំង​ឡើង​។​
កន្លងមក​ថ្មីៗ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​សង្គ្រាម​ប្រឆាំង​វីរុស​អ៊ី​បូ​ឡា ជា​ទ្រង់ទ្រាយ​ធំ​ដោយ​អាមេរិក​បញ្ជូន​កម្លាំង​ទាហាន​បន្ថែម​ដល់​ទៅ​៣ ពាន់​នាក់​ទៅ កាន់​បណ្ដា​ប្រទេស​តំបន់​អាហ្វ្រិក​ខាងលិច ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​អ៊ី​បូ​ឡា​កុំឱ្យ​ឆ្លង រាលដាល​បន្ដ​ទៅមុខទៀត ។​


​សេត​វិមាន បានប្រកាស​ព័ត៌មាន​ឱ្យដឹងថា នៅពេលដែល​លោក​ប្រធានាធិបតី អូ​បា​ម៉ា ធ្វើដំណើរ​ទៅកាន់​មជ្ឈមណ្ឌល ប្រឆាំង​ជំងឺឆ្លង​នៅ​ទីក្រុង​អា​ត្ល​ង់​តា​ជួប ពិភាក្សា​ជាមួយ​មន្ដ្រី​សុខាភិបាល​ដោយ លោក​បានប្រកាស​ពី​គម្រោង​ប្រយុទ្ធ ប្រឆាំង​វីរុស​អ៊ី​បូ​ឡា​រហូតមក​ដល់ពេល នេះ​បានសម្លាប់​មនុស្ស​ជាង​២.៤៦១​នាក់ ហើយ​នៅមាន​អ្នក​ឆ្លង​ចំនួន​ដល់​ទៅ ៤៩៨៥​នាក់​។ គម្រោង​ខាងលើ​របស់ ប្រធានាធិបតី​អាមេរិក​នៅពេលដែល មានការ​ប្រកាសអាសន្ន​ពី​ការឆ្លង​រាល ដាល​នៃ​វីរុស​អ៊ី​បូ​ឡា​កាន់តែខ្លាំង​និង អាច​រាលដាល​ជុំ​វិ​ិ​ញ​ពិភពលោក​ប្រសិន បើ​ប្រទេស​មហាអំណាច​គ្មាន​វិធានការ ទប់ស្កាត់​ទេនោះ ។​
​ការខិតខំ ប្រយុទ្ធប្រឆាំង​របស់​អា​មេ​រិ​ក ជាដំបូង​ធ្វើឡើង​នៅ​ប្រទេស​លី​បឺ​រៀ​ដែល ជា​ប្រទេស​រង​ផលប៉ះពាល់​ខ្លាំងជាងគេ បំផុត​ដោយ​វីរុស​អ៊ី​បូ​ឡា ។ ទីក្រុង​វា​ស៊ីន តោន​នឹង​បង្កើត​មជ្ឈមណ្ឌល​នៅ​ទីក្រុង ម៉ន់​រ៉ូ​វៀ ដូចជា​ការិយាល័យ​កណ្ដា​ល​ក្នុង ការគ្រប់គ្រង​ចែកចាយ​ឱសថ​ក៏ដូចជា បង្កើត​វិធានការ​ទប់ស្កាត់​ប្រកបដោយ ប្រសិទ្ធភាព ។ លើសពីនេះទៅទៀត​បណ្ដា គ្រូពេទ្យ​ជំនាញ​អាមេរិក​នឹង​បណ្ដុះបណ្ដាល បុគ្គលិក​ប្រមាណ​៥០០​នាក់​ក្នុង​មួយ សប្ដាហ៍​ដើម្បី​ធ្វើឱ្យមាន​ប្រសិទ្ធភាព​ក្នុង ទប់ស្កាត់​វីរុស​អ៊ី​បូ​ឡា​ឆ្លង​រាលដាល​តទៅទៀត ។


​អា​មេ​រិ ក​ក៏បាន​សហការ​ជាមួយ​មូលនិធិ​កុមារ​អន្ដរជាតិ​បញ្ជូន​ឧបករណ៍​ការពារ​ការ ឆ្លង​រាលដាល​នៃ​វីរុស​អ៊ី​បូ​ឡា ក្នុងនោះ​មាន​ទាំង​ថ្នាំ​ក​ម្ចា​ត​មេរោគ​ដល់ គ្រួសារ​ជាង​៤​សែន​គ្រួសារ​ដែល​រង​ផល ប៉ះពាល់​ផ្ទាល់​ដោយសារ​វីរុស​ខាងលើ ។ មកដល់ពេលនេះ​អង្គការសហប្រជាជាតិ ក៏បាន​ចំណាយ​ប្រា​ក់ជាង​១០០​លាន​ដុល្លារ ក្នុងការ​ទប់ស្កាត់​វីរុស​នេះ ។ អង្គការសហប្រជាជាតិ​ក៏បាន​អំពាវនាវ​ដល់ បណ្ដា​ប្រទេស​ជុ​ី​វិញ​ពិភពលោក​ផ្ដល់ជំនួយ ជា​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ ក្នុងការ​បញ្ចប់​ការឆ្លង​រាលដាល​នៃ​វីរុស ដ៏​កាច​សាហាវ​មួយ​នេះ ៕ដោយផន សុខជាតិ