បន្ទាយមានជ័យះគ្រឿងញៀនប្រភេទkទឹកកកជាង៧០០ក្រាមនិងមនុស្ស៨នាក់ទាំងអ្នកជួញដូរនិងប្រើប្រាសម្ចាស់ផ្ទះត្រូវបានកឋំលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យរួមជាមួយអាវុធហត្តស្រុកមង្គលបូរីបង្ក្រាបបានតាំងពីព្រឹកដល់រសៀលថ្ងៃទី១៧ កញ្ញា២០១៤ លោក ឱ បូរិន មេបញ្ការអាវុធហត្ហខេត្តបន្ទាយមានជ័យបានអោយដឹងថាដោយមានការបង្ក្រាបបានលើមុខសញ្ញាជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ កាលពីម្សិលមិញលោកបានឈានទៅដល់ដឹកនាំកំលាំងបង្ក្រាបបានមុខសញ្ញាថ្មី និងធំមួយទៀតបានថ្នាំញៀនប្រភេទ មេតំហ្វេតាមីន(Kទឹកកក) ចំនួន៧៤៣,៣ ក្រាម នៅនិងផ្ទះរបស់ឈ្មោះ សោម សុភាព អាយុ៣០ឆ្នាំ ក្នុងភូមិផាស៊ីស្រា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ក្រោយការឆែកឆេរកឃើញថ្នាំញៀនខាងលើសមត្ថកិច្ចរបស់លោក បានឈានដល់ការឃាត់ខ្លួនប្រពន្ធម្ចាស់ផ្ទះឈ្មោះ មឿន គឹមឡេង ភេទស្រី អាយុ២៩ឆ្នាំ ហើយក៏ឈានទៅដល់ចាប់ខ្លួនអ្នជួញដូរ៣នាក់ រួមមានឈ្មោះ អួន សុនិន ហៅ វ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ ឈ្មោះ ទេព ឈុនលី ភេទស្រី អាយុ១៦ឆ្នាំ ឈ្មោះ ផល ចន្ថា ភេទស្រី អាយុ១៦ឆ្នាំនិងប្រពន្ធមរក្លោងដែលរត់រួចឈ្មោះ ផល្លិ ថនស៊ីនួនស្រីណា ភេទស្រី អាយុ២២ឆ្នាំ ។ ជាមួយគ្នានោះក៏បានឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន២នាក់ទៀត អ្នកទាំងអស់មានទីលំនៅ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ វត្ថុតាងដែលសមត្ថកិច្ចឆែកឆេររកឃើញក្រៅពីគ្រឿងញៀនខាងលើ រថយន្តមួយគ្រឿង ម៉ាកទីកូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-2085 ម៉ូតូមួយគ្រឿង ម៉ាកអ៊ែរប្លេក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BB-4260 ។
ក្រោយពេលបង្ក្រាបបានសមត្ថកិច្ចជំនាញក្រោមការចូលរួមពិនិត្យពីលោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យបានធ្វើតេសទៅលើសារធាតុញៀនខាងលើ ឃើញថាមានជាតិញៀនតិចតួច ។ ការដែលមានសារធាតុញៀនតិចតួចដោយសារតែជនសង្ស័យលាយសារធាតុក្លែងក្លាយជាច្រើនសម្រាប់លក់ និងបោកប្រាស់លើក្រុមរបស់ខ្លួន។ លោក គោស៊ុំ សារឿត អភិបាលខេត្តបានណែនាំដល់ជនប្រើប្រាស់ និងអ្នកជួញដូរខាងលើថា បើចូលក្នុងសំបុកគ្រឿងញៀនហើយ គឺមិនងាយដកចេញបានឡើយ ហើយការប្រើប្រាស់គ្រឿងញៀនម្តងបន្តិច ៗ និងធ្វើអោយយើងញៀនកាន់តែខ្លាំង ខូចសុខភាព បាត់បង់អនាគត ដោយលោកប្រដូចទៅនិងអ្នកជក់បារី ។ ជនសង្ស័យទាំងអស់ខាងលើរួមនិងវត្ថុតាងត្រូវបានកសាងសំនុំរឿបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕ដោយផន សុខជាតិ