​កៅស៊ូ​នៅ​ខេត្ត​ព្រះសីហនុ​និង​ទទួលផល​ជា​បណ្តើរៗ​នៅ​ដើមឆ្នាំ​២០១៥​ខាងមុខ​

0

​ខេត្ត​ព្រះសីហនុ​ ​លោក ម៉ុង ចាន់ថន អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ប​ទ្ធី​គ្រប់ ទទួលបន្ទុក​អភិវឌ្ឍ​ន៌ បាន​មាន​ប្រសា​ស​ន៌​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក​បាន​ធ្វើ​ការដាំដុះ​ដំណាំ​កៅស៊ូ នៅក្នុង​ទឹកដី​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ចាប់តាំងពី​ឆ្នាំ​២០១០​មក​ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន​២៨០០​ហិកតា លោក​អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី​គ្រប បាន​ឲ្យ​ដឹង​បន្តទៀតថា ដើម​កៅស៊ូ​ដែល​យើង​ប្រមូល​ផល​ត្រូវមាន​លក្ខខណ្ឌ​ដូចជា យើង​វាស់​ដើម​កៅស៊ូ​ពី​ដី​មកលើ​កំពស់​១​ម៉ែត្រ​២០ ដើម​មាន​ទំហំ​មុខកាត់​ចាប់ពី ៥០​សង់ទីម៉ែត្រ ទើប​អាចជៀ​ជ​រ័​បាន ។19-09-14 (2)

បច្ចុប្បន្ននេះ​យើង​បានធ្វើការ​បើកមុខ​ជំហាន​ដំបូង​ចំនួន ២០​ហិកតា (​គឺជៀ​យក​ជ​រ័​) នៅ​ខែ​០៣ ឆ្នាំ​២០១៥​ខាងមុខ ក្រុមហ៊ុន​និង​ធ្វើការ​បើកមុខ​ចំនួន ២០០​ហិកតា​បន្តទៀត ដែល​ត្រូវការ​កម្លាំង​កម្មករ​ចំនួន ៥០០​នាក់ និង​នៅ​ខែ​១០ ចុងឆ្នាំ​២០១៥ យើង​បើកមុខ​ចំនួន​២០០​ហិកតា​បន្តទៀត និង​ឈានទៅ​បើកមុខ​បន្តបន្ទាប់​ទៀត​នៅ​ឆ្នាំ​បន្ទាប់ ។ សព​ថ្ងៃ​ក្រុមហ៊ុន​មានកម្ម​ករ​ចំនួន ៣៤៥​នាក់ ក្នុង​ការថែទាំង ហើយ​នៅ​ខែ​០៣ ឆ្នាំ​២០១៥ ត្រូវការ​កម្លាំង​កម្មក​រ​ចំនួន​១៥០​នាក់​បន្ថែមទៀត ដើម្បី​បំរើ​តម្រូវ​ការងារ​នៅក្នុង​ចំការកៅស៊ូ ដូច្នេះ​ចំការកៅស៊ូ​របស់​យើង​ស្រូបយក​កម្លាំង​ពលកម្ម​យ៉ាងច្រើន​រហូត​ដល់​ទៅ ២០០០​នាក់​នៅ​ឆ្នាំ​ខាងមុខ​បន្តបន្ទាប់ ។19-09-14 (3)

ចំពោះ​ពូជ​កៅស៊ូ​ដែល​ក្រុមហ៊ុន​បានជ្រើសរើស​យកមក​ដាំ គឺ​ពូជ​ក្នុងស្រុក​របស់​យើង​មាន ៧​ប្រភេទ​ផ្សេងគ្នា ទៅតាម​ប្រភេទ​ភូមិសាស្ត្រ​ដី​ជាក់ស្តែង ដើម្បី​ឲ្យ​បាន​ទិន្នផល​ខ្ពស់ ។ ​ចំពោះ​បញ្ហា​តំឡើង​រោងចក្រ​កែឆ្នៃ​ជ​រ័​កៅស៊ូ លោក​អគ្គនាយករង​បាន​បញ្ជាក់ថា យើង​មិនទាន់​គិតដល់​នោះទេ​នៅ​ឆ្នាំ​២០១៨ ហើយ​ការងារ​នេះ​កំពុងធ្វើការ​ពិចារណា ព្រោះ​កា​រស​ម្ងួ​ត​ជ​រ័​កៅស៊ូ​មានតម្លៃ​ប្រហាក់ប្រហែលគ្នា និង​ជ​រ័​ម​ង្ងួ​ត​ក្នុង​រោងចក្រ​ដែរ ចំពោះ​កៅស៊ូ​ចេញពី​រោងចក្រ​វា​មានតម្លៃ ដូច​ជ​រ័ស​ម្ងួ​ត​ក្នុង​សិប្បកម្ម​តូចៗ​ដែរ គឺ​យើង​គ្រាន់តែ​ធ្វើជា​សន្លឹក ហាល​ដាក់បញ្ចូល​ឡ គៀប​វា​ជាការ​ស្រេច ហើយ​ការងារ​នេះ​ស្រួល​ចំណាយ​ដើមទុន​តិច ។ ​19-09-14 (4)

លោក ម៉ុង ចាន់ថន អគ្គនាយករង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​បន្តទៀតថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​វិនិយោគ​ដំណាំ​កៅស៊ូ​ជាមួយ​ប្រជាពលរដ្ឋ ក្នុង​ប្រជាពលរដ្ឋ​មួយ​គ្រូ​សារ​ពួកគាត់​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​ចំនួន​៥​ហិកតា ក្រុមហ៊ុន​ជា​អ្នកប្រមូល​ទិញ​ជ​រ័​ពី​ប្រជាពលរដ្ឋ ដូច្នេះ​ប្រាក់ចំណេញ​ដែល​បានមកពី​ការលក់​ជ​រ័​កៅស៊ូ​ក្រុមហ៊ុន​បានតែ ២៦%​តែប៉ុណ្ណោះ និង​ក្រៅពីនោះ​ប្រាក់ចំណេញ​ត្រូវ​បែងចែក​ទៅ​ប្រជាពលរដ្ឋ​មួយផ្នែក និង​មួយផ្នែក​ទៀត​ត្រូវ​ចំណាយ​ទៅលើ​ការងារ​ផ្សេងៗ​ទៀត ។

​ក្រុមហ៊ុន​ម៉ុង ឬ​ទ្ធី​គ្រប បានធ្វើការ​វិនិយោគ​ដាំ​កៅស៊ូ​នៅក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ លើ​ផ្ទៃដី​ជាច្រើន​ហិកតា ព្រោះ​ដំណាំ​កៅស៊ូ​គេ​ធ្វើ​ការដាំដុះ​នៅតែ​លើ​ទឹកដី​ខេត្តកំពង់ចាម ហើយ​ពេលនេះ ខេត្ត​ព្រះសីហនុ​ក៌​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​ជា​លើកដំបូង និង​ទាញយក​ផល នៅ​ដើមឆ្នាំ​២០១៥​ខាងមុខនេះ បើតាម​ការបញ្ជាក់​ពី​លោក​អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី​គ្រប ហើយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កែវផុស​មានការ​ងារ​ធ្វើ​យ៉ាងច្រើន​នៅក្នុង​ចំការកៅស៊ូ និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង ៕​ ​ដោយផន សុខជាតិ