ខេត្តកំពត៖ ល្បែងតាយ សីុវ គ្មានច្បាប់ទំលាប់ដែលកំពុងបើកលេងយ៉ាងក្រអើតដោយជ្រកក្រោមផ្លាកយីហោ ដឺវីមាណដែលមានទីតាំងក្នុងច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពុងត្រាច ខេត្តកំពត នោះឥឡូវកាន់តែបើកស្វាគមន៍ភ្ញៀវកាន់តែទ្វេរឡើង ដែលធ្វើឲ្យថៅកែល្បែងតាយ សីុវ ជាជនជាតិវៀតណាមម្នាក់នោះកាន់តែឡើងកូដពីមួយថ្ងៃទៅមួយថ្ងៃ។ ចំពោះការបើកលេងល្បែង តាយ សីុង ក្នុងបរិវេណកាសីុណូដឺវីមាណដោយចំហនេះ ក៏មានប្រភពអះអាងថាថៅកែតាយ សីុវ មិនទាន់រត់ការច្បាប់នៅឡើយទេម្យ៉ាងទៀតល្បែងតាយ សីុវ ខាងលើ
បើកចាក់ភ្នាល់១ដៃៗរាប់ពាន់ដុល្លា ថែមទាំងមានមនុស្សចោមរោមចាក់សីុសងស្រែកហ៊ោកញ្ជ្រៀវពេញបរិវេណកាសីុណូ ប៉ុន្តែបែរជាគ្មានអាជ្ញាធរឬសមត្ថកិច្ចជំនាញណាម្នាក់ទៅស្រៀសសៃម្តងសោះ។ប្រភពដ៏ជឿរជាក់ខាងលើបានបង្ហើបទៀតថា ការបើកល្បែងតាយ សីុវ ក្នុងបរិវេណកាសីុណូ ដឺវីមាណ បានដោយរលូនបែបនេះ ដោយសារថៅកែជនជាតិវៀតណាមរូបនោះ សំអាងលើច្បាប់របស់កាសីុណូវីមាណតែប៉ុណ្ណោះទើបឆ្លៀតឱកាសមកសំងំបើកលេងសីុសងក្បែរៗនោះតែម្តង ព្រោះគេគិតថា ការបើកបនល្បែងក្នុងបរិវេណកាសីុណូពិតជាមានសុវត្ថិភាព គឺគ្មានអាជ្ញាធរឬសមត្ថកិច្ចជំនាញណាមួយមក
រំខានឡើយ ពិសេសជាងនេះទៅទៀត គ្មានខ្ទង់ចំណាយដូចម្ចាស់កាសីុណូនោះឡើយ ដោយគ្រាន់តែចំណាយបន្តិចបន្តួចជូនដល់អ្នកកាងមួយក្តាប់តូចប៉ុណ្ណោះ។ប្រភពបានបញ្ជាក់ថា ល្បែងតាយ សីុវ ដែលកំពុងបើកលេង ដោយជ្រកក្រោមដំបូលកាសីុណូ ដឺវីមាណ នោះ ហាក់មានភាពក្រអើតគឺមិនខ្លាចច្បាប់ថែមទាំងគ្មានញញើតអាជ្ញាធរនិងសមត្ថកិច្ចតំបន់បន្តិចឡើយ កុំថាឡើយប៉ូលិស ប៉េអឹម សូម្បីស្ថាប័នជំនាញផ្សេងៗក៏ថៅកែល្បែងតាយ សីុវ ម្នាក់នេះព្រឺផង ហើយប្រសិនមានគេសួនាំមេ
តាយ សីុវ វៀតណាមនោះ បែរជាប្រាប់ថា ជារបស់កាសីុណូដឺវីមាណដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ តែធាតុពិតលួចមកជ្រកក្រោមផ្លាកយីហោគេសោះ ហើយមេតាយ សីុវ នេះ បើចាក់គឺសីុមិនដែលសងនោះទេ។ ទន្ទឹមនឹងមានលួចបើកល្បែងតាយ សីុវ ខាងលើ ក៏មានគេលួចទំលាយថា នៅក្នុងទីប្រជុំជនស្រុកកំពុងត្រាច មានមេសីុសងកន្ទុយលេខ ជិត១០នាក់ដែលប្រកបអាជីវកម្មស្ទើដុះស្លែទៅហើយតែហាក់គ្មានអ្នកណាហ៊ានបង្ក្រាប ដូចជាមេឆ្នោត ឈ្មោះ ហ៊ា ហ៊ ម៉ែបញ្ញា ចែឌៀប
គ្រូ ងន លីនិងពូប្រុស ដែលផ្ទះក្បែរសាលាឃុំអង្គសុរភី។ ទាក់ទិននឹងល្បែងតាយ សីុវ ក៏ដូចជាល្បែងកន្ទុយលេខខាងលើប្រជាពលរដ្ឋសំណូមពរដល់សមង្ថកិច្ចខេត្តកំពត គួរតែតម្លើងសាច់ដុំចុះមកបង្ក្រាបយកស្នាដៃម្តងមើល។បើដមត្ថកិច្ចអាចបង្ក្រាបល្បែងដូចខាងលើនេះបានមែនពួកគាត់ពិតជាសប្បាយចិត្្ លែងមានទុក្ខកង្វល់ទៀតឡើយ៕Bun rithy 3