បាត់ដំបង: គ្រឿងអល័ង្កានិងលុយកាក់ជាច្រើនត្រូវបានក្រុមចោរដែលមានគ្នាចំនួនពីរនាក់ប្រមូលយកទៅអស់ព្រមទាំង បានចងស្ត្រីដែលជាម្ចាស់ផ្ទះផងកាលពីថ្ងៃទី 18-9-14 វេលាម៉ោង 8-30 នាទីំព្រឹក ត្រង់ចំនុចភូមិ ពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ខណ:ដែលម្ចាស់ផ្ទះទាំងពីនាក់ប្តីប្រពន្ធដឹកគ្នាត្រឡប់មកពីផ្សារជ្រៃហើយប្តីបានទំលាក់ ប្រពន្ធអោយចូលទៅផ្ទះមុនដោយលោកបានយករថយន្តទៅលាង. ។ លោកគី គឹត អាយុ 61 ឆ្នាំបានរៀបរាប់ថានៅព្រឹកថ្ងៃកើតហេតុ លោកបានដឹកភរិយាទៅផ្សារដើម្បីទិញម្ហូប លុះនៅពេលត្រឡប់មកវិញលោកក៏បានបង្ហួសទៅលាងរថយន្តដោយដាក់ប្រពន្ធអោយចូលទៅផ្ទះមុន ប៉ុន្តែបានតែមួយ សន្ទុះក៏ស្រាប់តែឃើញប្រពន្ធរបស់លោករត់ទៅប្រាប់ថាមានចោរចូលទៅប្លន់ទ្រព្យសម្បត្តិអស់រលីងហើយ ទើបលោក បានរាយការទៅកំលាំងស្នងការដ្ឋាននគរបាលខេត្តដើម្បីចុះទៅត្រួតពិនិត្យ. ។
ដោយឡែកលោកស្រី លឿងឃិញ អាយុ 60 ឆ្នាំបាននិយាយថា ពេលដែលលោកស្រីដើរចូលទៅដល់ផ្ទះ គឺឃើញសោទ្វារផ្ទះនៅចំហៀងរបើក ដោយមានការសង្ស័យទើលោកស្រីបានដើរលបៗចូលទៅក្នុងផ្ទះស្រាប់តែមាន ក្រុមចោរចំនួនពីរនាក់បានស្ទុះចេញពីបន្ទប់មកចាប់លោកស្រីចងជាប់នឹងខ្សែអង្រឹងហើយធាក់លោកស្រីដួលទៅកៀន ជញ្ជាំងព្រមទាំងបានដកហូតយកទូរស័ព្ទដៃរបស់លោកស្រីថែមទៀត ដោយឡែកគ្រឿងអលង្កា័គឺវាបានប្រមូលបាន តាំងពីមុនអស់
ទៅហើយ ទើបពួកវានាំគ្នាគេចខ្លួនបាត់អស់តែម្តង. ។ ឯទ្រព្យសម្បត្តិដែលពួកវាប្រមូលយកទៅរួមមាន ខ្សែដៃមាសមួយខ្សែទំងន់ 2 តម្លឹង ជញ្ជៀនពេជ្រ 1 វង់ ក្រវុិលប្លាទីន 1 គូ ខ្សែ កមាសមួយខ្សែទំងន់ 1 តម្លឹង លុយបាត ចំនួន 15 000 បាត លុយដុល្លាចំនួន 80 $ និងទូរស័ព្ទដៃ 1 គ្រឿង. ។ ក្នុងករណីនេះទាំងកំលាំងនគរបាល ក៏ដូចជាកំលាំងកងរាជអាវុធហត្ថ កំពុងដុតដៃដុតជើង ធ្វើការសាកសួរ និងបំបែកកំលាំងតាមស្រាវជ្រាវរកមុខសញ្ញាជាបន្ទាន់ផងដែរ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់. ៕Bun rithy