ខេត្តកំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ អម ដំណើរដោយ ។ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពជំនន់ទឹកភ្លៀងដែលជន់លិចបង្កឲ្យមានផលប៉ះពាល់ ដល់ហេដ្ឋា រចនាសម័ន្ធ ផ្លូវថ្នល់ ផលដំណាំផ្សេងៗ និងលិចលង់ខូចខាតដំណាំស្រូវនៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ និងភូមិកំពង់ឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ។ អាជ្ញាធរស្រុកសណ្តាន់ បញ្ជាក់ថាភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ទឹកបានជន់លិចផ្លូវក្រាលកៅស៊ូកម្ពស់ពី១០សង់ ទីម៉ែត្រ ទៅ២០សង់ ទីម៉ែត្រ ប្រវែងប្រមាណជាង៤០០ម៉ែត្រ និងខូចខាតដំណាំស្រូវជាច្រើនហិតាផងដែរ ចំណែកភូមិកំពង់ឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ទឹកបានជន់លិចផ្លូវក្រាលកៅស៊ូកម្ពស់ពី២០ សង់ទីម៉ែត្រទៅ៣០សង់ទីម៉ែត្រ ប្រវែងប្រមាណជាង៨ ០ម៉ែត្រ និងខូចខាត ដំណាំស្រូវជាច្រើនហិតាទៀតផង។ឯកឧត្តម ងួន រតនៈ បានចូលរួមសោកស្តាយចំពោះការខូចខាតផលដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវខិតខំថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ បណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនី ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មករស់នៅលើទីទួលមានសុវត្ថិភាព រួមទាំងបានចាត់ចែងកងកម្លំាង ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋផងដែរ។ដោយ វង្ស សុខស៊ុនហាក់