ផ្ទុះ​ការតវ៉ា​បិទផ្លូវ​លើ​ស្ពាន​អន្តរជាតិ ជាង​១​ម៉ោង​ដើម្បី​ទាមទារ រក​ដំណោះស្រាយ​រឿង​ថៃ​បិទ​ ​សិទ្ធ​សេរីភាព​អាជីវករ​ខ្មែរ​កន្លងទៅ​

0

​ក្រុង​ប៉ោយប៉ែត​៖ ​ក្រុមអាជីវករ​និង​កម្មករ ផ្ទុះ​កាត​វ៉ា​ទាំង​ព្រឹក​បិទ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជាង​១​ម៉ោង​ឯណោះ​ក្នុង​គោលបំណង​ទាមទារ​អោយ​អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច​គ្រប់ផ្នែក​ច្រកទ្វារ​អន្តរ​ ​ជាតិ​ប៉ោយប៉ែត រក​យុ​ត្តិ​ធ​ម៏​ជូន​ដល់​ពួកគាត់ ទាក់ទិន​ទៅ​និង​សកម្មភាព​របស់ សមត្ថកិច្ច​ថៃ​ច្រ​ ​ក​ទ្វារ​ខ្លង​ឡឹ​ក ព្យាយាម​បិទ​សិទ្ធ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ប្រកបមុខរបរ​ក្នុង​ទឹកដី​ ​ថៃ​សព្វថ្ងៃនេះ​។​ ​ក្នុងករណី​បទ​ច្រកទ្វារ​អន្តរជាតិ​ខាងលើ​នោះ កើតមាន​នៅក្នុង​ម៉ោង​១០ ៤០​នាទី ថ្ងៃទី​១៨ ខែ​ ​កញ្ញា ឆ្នាំ​២០១៤​នៅ​ចំណុច ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុ​តង​ទឹកដី​កម្ពុជា​តែម្តង ខ​ណះ​ដែល​ ​គេ​ឃើញ​មាន​ក្រុម​រថយន្ត​ដឹក​ហ្គាស់​ចំនួន​២​គ្រឿង​ប៉ុណ្ណោះ បាន​យក​រថយន្ត​របស់ខ្លួន មក​ចត​ ​ចំ​មុខ​ប៉ុ​ស្តិ៏ ប៉ូលិស​អន្តោរ​ប្រវេ​ស​ច្រកទ្វារ​ខាងលើ 20140918_110137

រួច​បិទទ្វារ​ឡាន​ចេញទៅ​បាត់​តែម្តង មួយ​ ​សន្ទុះ​ក្រោយមក​គេ​ក៏​ស​ង្គេ​ត​ឃើញ​មាន​ក្រុម​អូរ​ទេះ និង​ក្រុម​ម៉ូតូឌុប​ប្រមាណ​ជាង​១៥០​នាក់ បានមក​ជួបជុំគ្នា​ស្រែក​តវ៉ា ទាមទារ​សិទ្ធ​សេរីភាព​បង្កអោយមាន​ការកកស្ទះ​កាន់តែ​ធ្ងន់ធ្ងរ​តែ​ ​ម្តង​។​ ​គួ​រំលឹក​ដែលថា ទីតាំង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រឺ​ហៅ​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ​នោះ បានក្លាយ​ទៅជា​ចំណាំ​ប​ខ្មាំង របស់​ក្រុមអាជីវករ​ខ្មែរ​ថៃ ដែល​តែងតែ​យក​ស្ពាន​អន្តរជាតិ​នេះ ធ្វើជា​របាំង​សំរាប់​ធ្វើបាតុកម្ម ជាប្រចាំ​ដើម្បី​រក​ដំណោះស្រាយ នៅ​អ្វីដែល​ពួកគេ​ចង់បាន ឯ​ដំណោះស្រាយ​ទាំង​អាជ្ញាធរ​ខ្មែរ ទាំង​អាជ្ញាធរ​ថៃ​កន្លងទៅ សម្រាប់​ការទាមទារ​នោះ មើល​ ​ទៅ​ដូចជា​ល្បែងក្មេងលេង​អឹ​ចឹ​ង20140918_111142

បង្កអោយមាន​ភាពស្មុកស្មាញ​មិនចេះចប់ ធ្វើអោយប៉ះពាល់​ ​ដល់​តំបន់​ទេសចរ​ណ៏​ធ្ងន់ធ្ងរ​ទៀតផង​។​ ​តំណាងអោយ​ក្រុមបាតុករ​ចំនួន​២​នាក់​បាន​ស្រែក​ទាមទារ នៅមុខ​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​ ​អន្តរជាតិ​ប៉ោយប៉ែត ដែល​បាន​លើកឡើងថា មូលហេតុ​ដែល​គេ​នាំគ្នា​ធ្វើបែបនេះ គឺ​ពួកគេ​ក្តៅ​ ​ក្រហាយ​ជាមួយនិង​សមត្ថកិច្ច​គយ​ថៃ រួមជាមួយ​ក្រុម​តម្រួត​មួយចំនួនទៀត បាន​បិទ​សិទ្ធ​សេរី​ ​ភាព​របស់​ពួកគេ ដោយ​មិន​អនុញ្ញាតិ​អោយ​យក​រថយន្ត​ទៅ​ចូល​ដឹក​ហ្គាស់​នៅក្នុង​ស្រុក​អារ​ញ្ញ័​ ​ខេត្ត​ស្រះកែវ និង​បិទ​សិទ្ធ​សេរីភាព​មិនអោយ​កម្មក​រ​អូ​រទេះ​របស់​ខ្មែរ ដឹកទំនិញ​ខោអាវ​គិ​ប​ចូល​ ​ទៅដល់​ក្នុង​ផ្សារ អារ​ញ្ញ័​ឡើយ បើ​ទួ​ស​ជាមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ក៏ដោយ ជាពិសេស​គឺ​ក្រុម​ម៉ូ​ ​តូ​ឌុប ក៏​គេ​បាន​សំណូមពរ​ដូចៗ​គ្នា​ដែរ តំណាងអោយ​ក្រុមបាតុករ​20140918_110312

ទាំងនោះ បានលើកឡើង​ ​ទៀតថា រាល់​មូល​ហេតុដែល​ពួកគាត់​ទាមទារ​កន្លងទៅ គឺ​ចៅហ្វាយក្រុង​ប៉ោយប៉ែត ដែលមាន​លោក​ងោ​ម៉េង​ជ្រួ​ង ធ្លាប់​ហៅ​ពួកគាត់​ទៅ​ដោះស្រាយ​ជា​ញឹកញាប់​ដែរ ប៉ុន្តែ​លោក​ ​អភិបាលក្រុង​ខាងលើ និយាយ​ខ្លឹមសារ​បែកពពុះមាត់​តែម្នាក់ឯង សូម្បីតែ​ពួកគាត់​សុំ​និយាយ​ ​មួយ​នាទី​ក៏​មិនបាន​ដែរ ពួកគាត់​បាន​និយាយថា នេះ​រឺ​សិទ្ធ​សេរីភាព​ក្នុងការ​ប​ញ្ជេ​ញ​មតិ​របស់​ ​ប្រជាពលរដ្ឋ​នោះ បើ​ពលរដ្ឋ​ទាមទារ​អោយមាន​ការដោះស្រាយ បែរជា​ចៅហ្វាយក្រុង ប៉ាវ​ដាច់​ ​ខ្លួនឯង​យ៉ាងដូច​ឆ្នេះ តើ​ពេលណា​ទៅ​ទើប​ដំណោះស្រាយ​នោះ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​យ៉ាង​ ​ដូច​ឆ្នេះ តំណាង​ដ៏​ដែល​បាន​បន្តទៀតថា បើ​ពួកគាត់​មិន​ធ្វើបែបនេះ​ទេ គឺ​គ្មាន​អស់លោក​ណា​ ​ចេញមុខ​មក​ដោះស្រាយ​រឿង​លំបាក​របស់​ពួកគាត់​ឡើយ 20140918_105141

ជាពិសេស​គឺ​អស់លោក​ខាង​ ​អាជ្ញាធរ​កម្ពុជា ទុកពេល​អោយ​សមត្ថកិច្ច​ថៃ​ជាន់ក​ពលរដ្ឋ​ខ្មែរ​តាម​អំពើ​ចិត្ត ឯ​ខ្លួនឯង​នាំគ្នា​ដេក​ ​ក្នុង​ម៉ាស៊ីនត្រជាក់​យ៉ាង​រំភើយ​ផាយផាត់​បំផុត​។​ ​ហេតុ​ការ​ទាំងអស់​ខាងលើ​នោះ ត្រូវបាន​បញ្ជ​ប់​នៅ​ម៉ោង​១១ ៣០​នាទី ដោយសារតែ​សមត្ថកិច្ច​ ​អន្តោរ​ប្រវេ​ស​និង ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​បោ់យ​ប៉ែត អង្វរក​ទៅដល់​តំណាង​បាតុករ​ ​អោយចូល​រួម​ក្នុងការ​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ក្រុង ដើម្បី​កាត់បន្ថយ​នៅ​ភាព​តានតឹង​លើ​ ​ស្ពាន​អន្តរជាតិ​នោះ បន្ទាប់មក​គេ​ក៏​ឃើញ​ក្រុម​តំណាង​បាតុករ​យល់ព្រម​បើករថយន្ត​របស់ខ្លួន​ ​ចេញពី​កន្លែង​កើ​ហេតុ​តែម្តង ដោយ​តំណាង​ទាំងនោះ បាន​សន្យាថា បើ​គ្មាន​ដំណោះស្រាយ​ ​ជូន​ពួកគេ​ទេ នៅ​រសៀល​ម៉ោង​២​ថ្ងៃនេះ ពួកគេ​និង​មក​ធ្វើ​ម្តងទៀត​ក្នុង​ទ្រង់ទ្រាយ​ ​ធំ​តែម្តង​៕​ដោយ​Bun rithy