ជនជាតិ​ឡាវ​ម្នាក់​ជួញដូរ​គ្រឿងញៀន​ជិត​១​គីឡូក្រាម​ឆ្លងដែន​ត្រូវបាន​កំលាំង​ការិយាល័យ ជំនួញ​គ្រឿងញៀន​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​

0

ស្ទឹងត្រែង​៖​កំលាំង​ការិយាល័យ​ជំនួញ​គ្រឿងញៀន​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក​សឿង ណុល​ប្រធានការិយាល័យ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ប្រតិបត្តិការ ចុះ​ឃាត់ខ្លួន​ជន​ជនជាតិ​ឡាវ​ម្នាក់ រួមជាមួយ​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)៩១៣,៥​ក្រាម​ឆ្លងដែន​ចូលមក​ទឹកដី​កម្ពុជា ត្រូវបាន​ចាប់​ឃាត់ខ្លួន​ញ្ជូ​ន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សា​សួរ​។​ ​ប្រតិបត្តិ​ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ម្នាក់​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ចម្ងាយ​ពី​ច្រកទ្វា​អន្តជាតិ​ប្រហែល​បី​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​រិ​ទ្ធ​សែន សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​។​ ​index

លោក​វរៈសេនីយឯក​សឿង ណុល​ប្រធានការិយាល័យ​ចំ​នួ​ញ​គ្រឿងញៀន​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់នេះ មានឈ្មោះ​ភួង លីហ្សា​ភុំ​សុវណ្ណ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​ថ្មី​ស៊ី​វិ​ល័យ ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។​ ​លោក​ប្រធាន​កា​រិ​យា័​យ​នៃ​មន្ទី​ប្រឆាំង​គ្រឿងញៀន​បាន​បន្ត​អោយដឹងថា​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់​ខាងលើ​កំលាំង​របស់លោក បានការ​ស៊ើបអង្កេត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ នៅតាម​ច្រកទ្វារ​ខ្សែបន្ទាត់​ព្រំដែន ដែល​ក្រុម​ឧក្រិដ្ឋជន

តែងតែ​លបលួច​ធ្វើ​សកម្មភាព​នាំ​គ្រឿងញៀន​ឆ្លងដែន​ចូលមក​ទឹកដី​កម្ពុជា​។​តែដោយសារ​កំលាំង​រប​ស់លោក​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ទើប​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​បញ្ជូនមក​ស្នងការ​ខេត្ត​ធ្វើការ​សាកសួរ​។​គ្រឿងញៀន​ត្រូវបាន​ធ្វើតេស្ត​រកសា​ធាតុ​ញៀន​ចំពោះមុខ​ជនសង្ស័យ​នឹងមាន​ការចូលរួម​ពី​លោ​ស្រី​ស៊ុន យ៉ឺ​ត​ព្រះរាជអាជ្ញារង​ផងដែរ​។​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​វត្ថុតាង​ថ្នាំញៀន ដែល​សមត្ថកិច្ច​ចាប់បាន​ពិតជា​របស់ខ្លួន ពិតប្រាកដ​មែន​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់​រួម​នឹង​ង​វត្ថុ​តាំង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៩១៣,៥​ក្រាម ត្រូវបាន​សមត្ថកិច្ច​រៀប​ចំ​សំណុំរឿង នាំខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕Bun rithy