ចោប្លន់ស្ទើភ្លើងចំនួនបីនាក់បានធ្វើសកម្មភាពប្លន់ម៉ូតូម៉ាកឆ្លាមពណ៍សគ្មានស្លាកលេខមិនបានសម្រេចនៅចំណុចភូមិត្រពាំងផ្លុងឃុំត្រពាំងផ្លុងស្រុកពញាក្រែកខេត្តត្បូងឃុំកាលពីវេលាម៉ោង៣,និង២៥នាទីរសៀលថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៤។ លោកវរះសេនីត្រីអោមមុនី្នវណ្ណអធិកាស្រុកពញាក្រែកបានឲ្យដឹងថាដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីត្រីម៉ៅពៅស្នងការដ្ឋាននគបាលខេត្តត្បូងឃ្មុំរូបលោកបានដឹកនាំកំលាំងចុះបង្កាបករណីប្លន់ម៉ូតូនៅចំណុចភូមិឃុំខាងលើទៅលើជនរងគ្រោះឈ្មោះរិនដែនភេទស្រីអាយុ១៤ឆ្នាំនិងឈ្មោះអូនសែនជីអាយុ១៤ឆ្នាំដូចគ្នារស់នៅភូមិបុសចេកឃុំត្រពាំងផ្លុងស្រុកពញាក្រែកខណះដែលក្មេស្រីទាំងពីរនាក់កំពុងតែធ្វើដំណើរមកពីផ្ទះពេលនោះជនសង្ស័យទាំងបីនាក់ឃើញឱកាស់ល្អក៏បានធ្វើសកម្មភាពតែម្តងដោយបានជិះម៉ូតូទៅឯបហើយគាផ្តួលក្មេងស្រីទាំងពីរនាក់បន្ទាប់មកជនសង្ស័យទាំងនាក់នេះបានវៃ
ទៅលើជនរងគ្រោះនឹងកញ្ឆក់ខ្សែកបានពីខ្សែរួចក៏លើកម៉ូតូជិះដើម្បីរត់គិចខ្លួនពេលនោះដែរក្មេងស្រីទាំងពីរនាក់បានស្រែកឆោឡោឡើងបន្តាលឲ្យប្រជាពលរដ្ឋនៅក្បែរនោះមានការភ្ញាក់ផ្អើលហើយចេញមកជួយស្ទាក់ចាប់បានជនសង្ស័យទាំងបីនាក់ទីមួយឈ្មោះថនធាអាយុ២៣ឆ្នាំរស់នៅភុមិបឹងរៃឃុំក្រោលគោស្រុកស្វាយជ្រុំខេត្តស្វាយរៀងទីពីរឈ្មោះយន់វណ្ណហៅគីវណ្ណ២០ឆ្នាំរស់នៅភូមិតាហៀវលើឃុំកោងកាងស្រុកពញាក្រែកទីបីឈ្មោះផង់ចិត្រាអាយុ២១ឆ្នាំរស់នៅភូមិក្រែកត្បូងឃុំក្រែក
បន្តាប់មកប្រជាពលរដ្ឋបានប្រគល់ចោរប្លន់ទាំងនាក់នេះឲ្យទៅសមត្ថកិច្ចដើម្បីចាត់ការទៅតាមផ្លូវច្បាប់។បច្ចុប្បន្នជនសង្ស័យទាំងបីនាក់បានមកស្នាក់នៅភូមិជីមាន់លិចឃុំក្រែកស្រុកពញាក្រែកជាមួយគ្នាងាយស្រួលក្នុងការធ្វើសកម្មភាពប្លន់ចំណែកម៉ូតូដែលក្រុមចោរជិះធ្វើសកម្មភាពនោះម៉ាកសេ១២៥ពណ៍ខ្មៅគ្មានស្លាកលេខសេរីឆ្នាំ២០១១ត្រូវបានសមត្ថកិច្ចដកហូតទុកជាភស្តតាងផងដែរ។ Bun rithy




































