(កំពង់ធំ)៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំជិត៤០០គ្រួសារ ទទួលបានស្បៀង ជាគ្រឿងឧបរិភោគ ថ្នាំសង្កួវ ពីសម្ដេចតេជោហ៊ុន សែន នៅល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២២នៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ។
លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានឲ្យដឹងថា រាល់ឆ្នាំហើយដែលប្រជាពលរដ្ឋរស់នៅក្នុងឃុំទ្រា ស្រុកស្ទោង តែងតែងរងគ្រោះដោយសារទឹកជំនន់ ព្រោះតំបន់នោះជាតំបន់មុខទឹក ហើយក៏ជាតំបន់ខ្ពង់រាបផងដែរ ។ ដូច្នេះហើយធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងរស់នៅក្នុងឃុំនោះរងគ្រោះដោយសារទឹកជំនន់ជាប្រចាំ ។
ទន្ទឹមដដែលលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែងអោយដឹងថា ស្បៀងទាំងអស់នេះ គឺជាស្បៀងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោហ៊ុន សែនជាប្រមុខ ។ សម្ដេចតេជោហ៊ុន សែន បានគិតគូរសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់កាលៈទេសៈគ្រប់ពេលវេលា គ្រប់ទីកន្លែង ។
លោកអភិបាលខេត្តកំពង់ធំបានបន្តទៀតថា ទោះបីជាស្បៀងទាំងអស់នេះវាមានទំហំបន្តិចបន្តួចក្តី តែវាអាចដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋបានមួយគ្រា ព្រោះតែទឹកជំនន់បានបំផ្លាញ រាល់ហេដ្ឋាចរនាសម្ព័ន្ធផ្សេង ជាពិសេសប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។
ទន្ទឹមនោះដែរលោកអភិបាលខេត្តកំពង់ធំបានឲ្យអាជ្ញាធរថ្នាក់ក្រោម មន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈឲ្យរួចជាស្រេច ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋឱ្យខានទៅបាន ។ មិនថាពេលព្រឹក ថ្ងៃ ល្ងាច យប់ ឡើយត្រូវត្រៀមប្រចាំការឲ្យបានល្អប្រសើរ។ ជាពិសេសនោះសូមឱ្យអាជ្ញាធរត្រូវរៀបចំឲ្យរួចជាស្រេចនៅកន្លែងទីទួលសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលជម្លៀសពីទឹកជំនន់។ ក្នុងនោះសូមឲ្យផ្នែកសុខាភិបាលតាមបណ្តាលឃុំ ស្រុក ខេត្ត ឲ្យត្រៀមថ្នាំសង្កូវ សម្រាប់ប្រជាពលរដ្ឋដែលមានហានិភ័យ ឬឈឺស្កាត់ជំងឺណាមួយដោយយថាហេតុ។
សូមបញ្ជាក់ផងដែរប្រជាពលរដ្ឋ ៣៦០គ្រួសារទទួលបានស្បៀងរួមមាន៖ អង្ករ មីកញ្ចប់ ទឹកត្រីទឹក ស៊ីអ៊ីវ ត្រីខ ទឹកសុទ្ឋ និងថ្នាំសង្កូវ ៕
អត្ថបទ ធូកែវមុន្នី