ខេត្តស្ទឹងត្រែង៖នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ តុលាការខេត្តស្ទឹងត្រែងបានឃុំខ្លួនលោក លី ស៊ឺវត្តនា នៅពន្ធនាគារកាំងមេម៉ាយរឿងជួនដូរគ្រឿងញៀនជិតមួយគីឡូក្រាម លោក លី ស៊ឺ វត្តនា ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ជាមួយនិងគ្រឿងញៀនម្នាក់និងគ្រឿញៀមួយកញ្ចប់ធំចំនួន៩២៧ក្រាម និងរថយន្តលិចស៊ិសកូនកាត់ព័ណខ្មៅពាក់ស្លាកលេខខេមរៈភូមិមិន២-៥៨៥៣និងស្លាកលេខមួយទៀត២V-៩៩៩០ ចាប់បាននៅចំណុចផ្លូវចុងកៅស៊ូ ខេត្តសៀមរៀប។
លោកឧត្តមសេនីយ៏ត្រី អៀង វ៉ាន៉ឌី មេបញ្ជាអាវុធហត្ថខេត្តបានឲ្យដឹងថាៈមេឈ្មួញមានឈ្មោះលី ស៊ឺវត្តនា នេះមានអាយុ ២៩ឆ្នាំ ភេទប្រុស នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរៀប ខេត្តសៀមរៀប បានធ្វើការជួនដូរគ្រឿងញៀនពីខេត្តស្ទឹងត្រែងឆ្ពោះមកកាន់ខេត្តសៀមរៀម។
ដោយមានការតាមដានពីកម្លាំងរបស់អាវុធហត្ថអស់រយៈពេលប្រមានជិតកន្លះខែទើបកំណត់បាននៅមុខសញ្ញាខាងលើ ប៉ុន្តែជនសង្ស័យខាងដឹងខ្លួនថាមានកម្លាំងតាមដាន ទើបរត់គេចចេញខេត្តស្ទឹងត្រែងទៅខេត្តសៀមរៀប ឆ្លងកាត់ខេត្តព្រះវិហារ។ដោយមានការជួយអន្តរាគមន៏ពីអាវុធហត្ថខេត្តព្រះវិហារ និងខេត្តសៀមរៀម ទើបឈានដល់ការចាប់ខ្លួនមេឈ្មួញខាងលើនេះបាន ត្រង់ចំណុចផ្លូវចុងកៅស៊ូ ខេត្តសៀមរៀម។ម៉ាក មេត្តា 2