ភ្នំពេញ ៖ យុវជន ២នាក់ ជិះម៉ូតូមួយគ្រឿងចេញមកពីផឹកស៊ីនៅកោះពេជ្រ ហើយត្រូវ ក្រុមក្មេងស្ទាវមួយក្រុមមានគ្នាជាង៤នាក់ ជិះម៉ូតូពីរគ្រឿងបានព្រួតវាយពួកគេឡើងទ្រោមខ្លួន ហើយបានប្លន់យកម៉ូតូមួយគ្រឿងជិះរត់គេចខ្លួនបាត់ ស្រមោលអស់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៤ស្ថិតនៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថទល់មុខផ្សារទំនើបផេនសល់ក្នុងសង្កាត់ចតុមុខខណ្ឌដូចពេញ។ យោងតាមសំដីរបស់យុវជនរងគ្រោះឈ្មោះស៊ីវ លីវហានភេទប្រុស អាយុ១៩ឆ្នាំមុខរបរ ជាសិស្សស្នាក់នៅក្នុងសង្កាត់ដង្កោខណ្ឌដង្កោបានដឹងថានៅមុនពេលកើតហេតុបានដឹងថានៅមុនពេលកើតហេតុគេបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាសវិពណ៌ក្រហមពាក់ស្លាក់លេខភ្នំពេញ 1BS-2658 មកពីផឹកស៊ីជាមួយមិត្តភក្រ័ នៅក្នុងកោះពេជ្យបានធ្វើដំណើរតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថ ក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូពីរគ្រឿងមានគ្នា៤នាក់មិនដឹងថាពួកគេមកពីណានោះទេបានមក ព័ទ្ធវាយទៅលើពួកគេបណ្តាលឲ្យរងរបួសបែកមុខហើយក្រុមក្មេងស្ទាវខាងលើបានលើកយកម៉ូតូខ្លួន ជិះរត់គេចខ្លួនបាត់ ស្រមោលដោយសុវត្ថិភាព ។ ហើយតាមការនិយាយរបស់ជនរងគ្រោះខាងលើនេះគាត់ដូចស្រវឹងស្រាម្តងគាត់ប្រាប់គេវាយប្លន់ គាត់ នៅចំណុចនេះម្តងទៀតគាត់ថានៅចំណុចនោះធ្វើឲ្យសមត្ថកិច្ចពិបាល និងធ្វើការណាស់ក៏ សម្រេចចិត្ត ឲ្យយុវជននេះទៅព្យាបាលសិនចាំស្អែកនឹកឃើញច្បាស់ចាំមកដាក់ពាក្យប្តឹងតាមក្រោយសមត្ថកិច្ច ទទួលយកពាក្យបណ្តឹង៕

