ភ្នំពេញ៖ចោរឆក់ពីរនាក់ត្រូវបានសមត្ថកិច្ចនគរបានលខណ្ឌចំការមនឃាត់ ខ្លួនភ្លាមៗកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី ១៨ខែកញ្ញាឆ្នាំ២០១៤ ចំណុចស្តុបទួតចិនតាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវលេខ ១៧៣ ក្នុងសង្កាត់ទំនបទឹក ខណ្ឌចំការមនខណៈពេលពួកគេបានកំពុង
ធ្វើសកម្មភាពឆក់កាបូបតែសំណាងអាក្រក់ជ្រុលចង្កូតទៅបុកម៉ូតូផ្សេងទៀតបណ្ដាលអោយដួលរត់មិនរួច។
សមាសភាពមុខសញ្ញាជនជាប់ចោទជាចោរខាងលើទី១ឈ្មោះម៉ៅចាន់រិទ្ធីភេទប្រុសអាយុ២៩ឆ្នាំគ្មានមុខរបរច្បាស់លាស់ស្នាក់ជនជាប់ចោទទី២ឈ្មោះចាន់វទ្ធីប្រុសអាយុ២៩ឆ្នាំគ្មានទីលំនៅពិតប្រាកដ។
តាមសំដីជនរងគ្រោះឈ្មោះ លីនណាភេទស្រីអាយុ៣០ ឆ្នាំមុខរបរធ្វើការពេលយប់ មានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បាននិយាយឲ្យដឹងថានៅមុនពេលកើតហេតុនាងបានជិះម៉ូតូម៉ាកស្មាស់ ពណ៌សលាយខ្មៅមួយគ្រឿងជាមួយប្តីរបស់នាងបានចេញពីកន្លែងញុំអីនៅផ្សារដេប៉ូហើយនាងបានជិះម៉ូតូ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូងក្នុងបំណងត្រលប់ទៅផ្ទះវិញក៏ស្រាប់តែមកដល់ ចំណុចមុខសណ្ធាគារអិនឌិកខន ក៏លេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ីរុសពណ៌ខ្មៅមិនមាន ស្លាកលេខបានមកឆក់យកកាបូបស្ពាយពីនាងតែនាងបានកាន់ជាប់ទាញមកវិញជាមួយជនសង្ស័យនោះរហូត ពីកន្លែងកើតហេតុមកដល់ ចំណុចស្តុបទួតចិននាងនៅតែព្យាយាមស្រែកចោរៗភ្លាមនោះជនល្មើសជាចោរក៏ជ្រុលចង្កូតម៉ូតូទៅបុកម៉ូតូគេផ្សេងទៀតក្នុងទិសដៅបញ្ច្រាសបណ្ដាលអោយម៉ូតូទាំងពីរដួលច្រងាប់ច្រងិលបណ្តាលម្ចាស់ម៉ូតូ ដែលជនសង្ស័យនោះជ្រុលទៅបុកនោះរងរបួសធ្ងន់ធ្ងរនិងជនសង្ស័យនេះក៏រងរបួសធ្ងន់ដូចគ្នា ទើបប្រជាជននៅក្បែរនោះធ្វើការសហការជាមួយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនេះភ្លាមៗតែម្តង។
ស្ត្រីរងគ្រោះបានបន្តទៀតថាចំពោះកាបូបដែលជនសង្ស័យនោះធ្វើសកម្មភាពខាងលើនេះមិនមានអ្វីនៅក្នុងការ បូបនេះទេព្រោះវត្តុដែលមានតំលៃដូចទូរព្ទស័នាងបានផ្ញៃទុកនៅប្តីរបស់នាងអស់ហើយតែអ្វីដែលនាងព្យាយាមស្រែកឲ្យគេជួយនោះគឺនាងខ្លាចជនសង្ស័យទាញនាងឲ្យធ្លាក់ពីលើម៉ូតូទើបនាងស្រែកឲ្យគេជួយបែប នេះ ។ បន្ទាប់ពីកើតហេតុជនរងគ្រោះដែលត្រូវជនសង្ស័យខាងលើជ្រុលទៅម៉ូតូទៅបុកខាងលើបណ្តាលឲ្យរងរបួសធ្ងន់ដែលនោះត្រូវបានរថយន្តសាមុយដឹងយកទៅមន្ទីរពេទ្យព្យាបាលភ្លាមៗ និងចំណែកជនសង្ស័យដែលរងរបួសដែលនោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្លិ៏នគរបាលទំនបទឹកនិងទទួលពាក្យបណ្តឹងពីជនរងគ្រោះដើម្បីចាក់ការទៅតាមផ្លូវច្បាប់៕

