ដោយ:ចាន់ ធី
អន្លង់វែង៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី ជួន សុផាត នាយសេនាធិការ កងការពារព្រំដែនគោកលេខ៤០៣ បាន
អញ្ជើញចុះដឹកនាំកម្លាំងអន្តរាគមន៍ ច្រកដី បិទទប់កុំអោយទឹកហូរច្រោះដីលំនៅដ្ឋានប្រពលរដ្ឋដែលរស់នៅក្បែមាត់ទឹក និងបង្ការទប់ស្កាត់ការបាក់ស្រុត។
កងកម្លាំងអន្តរាគមន៍ កងការពារព្រំដែនគោកលេខ៤០៣ ដែលដឹកនាំដោយ លោក វរសេនីយន៍ត្រី ជួន សុផាត នាយសេនាធិការ ចុះជួយច្រកដីទប់ទឹកដែលកំពុងកើនឡើងហូរពីទំនប់អូរជីក ក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។
គួរឱ្យកត់សម្គាល់ដែលថា ទំនប់អូរជីកទំនប់អាងទឹកនេះ មានទឹកហូរចូលមកពីខ្នងភ្នំដងរ៉ែកព្រំដែនកម្ពុជា-ថៃ ហេតុដូច្នេះសូមបងប្អូន មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ ពិសេសពេលដែលកំពុងមានជំនន់ទឹកភ្លៀង និងភ្លៀងធ្លាក់ខ្លាំង សូមប្រុងប្រយ័ត្នចំពោះកូនចៅ ចៀសវាងមានយថាហេតុណាមួយកើតឡើង៕





































