ភ្នំពេញ៖រថយន្តកាមរីបានឡែនមួយគ្រឿងបើកបោះពួយក្នុងល្បឿនលឿនហើយព្យាយាមវ៉ារថយន្តមួយគ្រឿងនៅពីមុខក៏ជ្រុលទៅបុកម៉ូតូរ៉ឺម៉កកង់3មានដឹកភ្ញៀវចំនួន5នាក់ទើបចេញពីបេនរថយន្ត ចំពេញទំហឹងក្នុងទិសដៅច្រាស់គ្នាធ្វើអោយម៉ូតូរ៉ឺម៉កកង់3វិលមួយជុំបោកផ្ទប់និងរបងផ្ទះប្រជាពលរដ្ឋ
រងរបួសធ្ងន់ស្រាល6នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង11និ50នាទីយប់ថ្ងៃទី18ខែកញ្ញាឆ្នាំ២០១៤ ត្រង់ចំណុចក្បែរនិងរបងផ្ទះប្រជាពលរដ្ឋលេខ18A តាមបណ្ដោយផ្លូវលេខ 205 កែងផ្លូវលេខ338 ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ2 ខណ្ឌចំការមនរាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុមានរថយន្តកាមរីបាឡែនមួយគ្រឿងមិនចាំស្លាកលេខបានបើកបោះពួយក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវលេខ 205 ទិសដៅពីកើតទៅលិច មកដល់ចំណុច កើតហេតុក៏បានព្យាយាមវ៉ារថយន្តមួយគ្រឿងនៅពីមុខក៏ជ្រុលទៅបុក ម៉ូតូរ៉ឺម៉កកង់3មានដឹកភ្ញៀវ ចំនួន5នាក់ទើបចេញពីបេនរថយន្តចំពេញទំហឹងក្នុងទិសដៅច្រាស់គ្នាធ្វើអោយម៉ូតូរ៉ឺម៉កកង់3វិលមួយ ជុំបោកផ្ទប់និងរបងផ្ទះប្រជាពលរដ្ឋបណ្ដាលអោយអ្នកជិះម៉ូតូរ៉ឺម៉កកង់3ទាំង6នាក់រងរបួសធ្ងន់ស្រាល ចំណែករថយន្តបង្កបន្ទាប់ពីបង្កហេតុរួចក៏ព្យាយាមបើករត់ ត្រូវសមត្ថកិច្ចដែល កំពុងល្បាត ប្រទះឃើញមានការខូខខាតផ្នែកខាងមុខហើយបើកក្នុងល្បឿនលឿនក៏មានការសង្ស័យក៏ដេញតាម រហូត រួចរថយន្តបង្កបានបើកចូលក្នុងផ្ទះបុរីសាន់វេ ស្ថិតក្នុងសង្កាត់បឹងកក់1 ខណ្ឌទួលគោកបាត់៕ បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ីសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កសមត្ថកិច្ចបានស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕


