ខេត្តព្រះវិហារ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រកាសបិទចរាចរណ៍ទាំងស្រុង ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ៤០ ដល់គីឡូម៉ែត្រលេខ៤១ ស្ថិតក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ។ ដោយ៖ ឡុង សំបូរ