ភ្នំពេញ ៖ បុរសម្នាក់ដែលចេញពីធ្វើការហើយចង់ទៅលេងផ្ទះមិត្តភក្រ័ក៏ត្រូវក្រុមចោរប្លន់ប្រដាប់ដោយដាវសាម៉ូរៃមានគ្នា៦នាក់ជិះម៉ូតូបីគ្រឿងធ្វើសកម្មភាពកាប់ ប្លន់យកម៉ូតូម៉ាកហុងដាឌ្រឹមសេ១២៥មួយគ្រឿង ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង២និង៣០ នាទីរំលង
អធ្រាត្រឈានថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅចំណុចមុខសណ្ធាគារហ្គូលដែនថាវេលតាមបណ្តោយផ្លូវលេខ២១៦ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ។
យោងតាមសំដីជនរងគ្រោះឈ្មោះសុខរត្ន័ អាយុ២៩ឆ្នាំមុខរបរធ្វើការនៅក្លិបRCA ស្នាក់នៅក្នុង ក្លិបRCA នេះតែម្តង ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានចេញមកពីធ្វើការនៅក្លិបខាងលើ ដោយរូបគេបានខ្ចីម៉ូតូរបស់ប្អូនមួយគ្រឿងម៉ាកហុងដាឌ្រឹមសេ ១២៥ ពណ៌ ខ្មៅពាក់ស្លាក់លេខភ្នំពេញ 1AD-2799 បានជិះធ្វើដំណើរតាមបណ្តោយ ផ្លូវ លេខ ២១៥ ក្នុងទិសដៅពី ត្បូងទៅជើង ខណៈដែលមកដល់ចំណុចមុខមុខសណ្ធាគារហ្គូលដែនថាវេល ស្រាប់តែ មានជនសង្ស័យ៦នាក់បានជិះម៉ូតូ៣គ្រឿង មានម៉ាកហុងដាឌ្រឹមសេ១២៥ពីរគ្រឿង និងមួយគ្រឿងទៀត ម៉ាកអាយខន បានជិះមកជិះរូបគេហើយក៏បានធាក់ម៉ូតូរបស់គាត់មួយជើង តែគាត់ មិនដូល ក៏ជនសង្ស័យនោះ យកដាវមួយដើមមកកាប់ដៃខាងឆ្វេងរបស់គាត់ទៀត ធ្វើភ័យក៏លោតចេញ ពីម៉ូតូតែម្តងព្រោះថា ពេលនោះគាត់ជិះរឿងយឺតដែរ ឃើញដូចនោះជនសង្ស័យខាងលើក៏បានលើម៉ូតូ របស់គាត់ជិះយកទៅបាត់ភ្លាមៗតែម្តង ។ បន្ទាប់ពីកើតហេតុ បុរសរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្លិ៏ នគរបាល វាលវង់ ដើម្បីធ្វើឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវតាមចាប់ជនល្មើសផងដែរ ៕
