(ប៉ៃលិន)៖លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់ស្ទឹងតារាប ស្ទឹងបរយាខា បរតាំងស៊ូ សូមមានការប្រុងប្រយ័ត្ន ព្រោះពេលនេះទឹកកំពុងហក់ឡើងខ្លាំង ធ្វើអោយលិចលង់ទីលំនៅដ្ឋានមួយចចំនួនផងដែរ។ លោកស្រី អភិបាលខេត្ត ក៍បានបញ្ជាក់ដែរថា៖ ពេលនេះថ្នាក់ដឹកនាំខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ កងកម្លាំងគឺនៅប្រចាំការ នៅគ្រប់គោដៅ រង់ចាំជួយសង្គ្រោះ ពុកម៉ែបងប្អូន គ្រប់កាលៈទេសៈ ។
ចំពោះបញ្ហាទឹកជំនន់នេះគឺបណ្តាលមកពី ទឹកភ្លៀងធ្លាក់ ពីលើភ្នំនានា ហើយហូរមកខាងក្រោម និងកាត់តាមដងស្ទឹង បរយាខា បរតាំងស៊ូ និង ស្ទឹងតារៀប ស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិនផងដែរ។ជាមួយគ្នានេះប្រសិនជាបងប្អូន ត្រូវការកម្លាំងជួយសង្រ្គោះ ឬតម្រួវការជំនួយផ្សេងៗបន្ទាន់ ពីក្រុមការងារ សូមទំនាក់ទំនងលេខ រដ្ឋបាលខេត្ត៖០៨១ ៣០៦៣០៨។
សូមបញ្ជាក់ថា រហូតមកដល់វេលាម៉ោង១០យប់ថ្ងៃទី៧ ខែតុលានេះ ភ្លៀងកំពុងតែបន្តធ្លាក់យ៉ាងខ្លាំង ដែលធ្វើឲ្យតំបន់មួយក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ជន់លិចផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន