រថយន្តឆ្លងកាត់មិនប្រយ័ត្ន ត្រូវរថយន្តធំបុកពេញទំហឹងស្លាប់៣នាក់

0

ខេត្តបាត់ដំបង ÷ មនុស្សចំនួន៣នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័មជាទីបំផុត ខណ:ដែលពួកគេកំពុងបើករថយន្តឆ្លងកាត់ផ្លូវខ្វែងក៏ត្រូវរថយន្តធំបោះពួយបុកទាំងកម្រោលតែម្តង។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅលើផ្លូវហាយវេ កាលពីវេលាម៉ោង៤ និង ១០ នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ស្ថិតលើផ្លូវខ្វែង ក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង រវាងឡានដឹកដីនឹងឡានPrius ។
ព័ត៌មានបឋមដែលយើងទទួលបានគឺ រថយន្តដឹកដីបានបើកបរចុះពីលើស្ពានឆ្លងស្ទឹងសង្កែ តាមបណ្តោយផ្លូវហាយវេ ខណ:កំពុងបោះពួយក៏ស្រាប់តែមានរថយន្តព្រូស ដែលមានមនុស្សជិះគ្នា៣នាក់ បានឆ្លងកាត់ពីមុខ ធ្វើអោយរថយន្តដឹកដីបុកពេញទំហឹង ហើយអូសទៅមុខរាប់សិបម៉ែត្រ បណ្តាលអោយមនុស្ស៣នាក់បានបាត់បង់ជីវិតភ្លាមៗជាប់ក្នុងឡាន តែម្តង។
នៅក្នុងខណ:នោះដែរ សមត្ថកិច្ចបានទាញសាកសព  ចេញ បានម្នាក់ហើយ នៅសព២នាក់ទៀតជាប់នៅក្នងរថយន្តដោយមិនអាចយកចេញបានឡើយ ចំនែកតៃកុងឡានធំ រត់គេចខ្លួនបាត់ស្រមោល ។ ដោយឡែកសម្រាប់អត្ថសញ្ញាណសព គេគ្រាន់តែដឹងថាមានម្នាក់គឺជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទចល័តមួយក្នុងខេត្តបាត់ដំបង តែប៉ុណ្ណោះ ៕ អត្ថបទ : ព្រាប.ស