គ្រឿងចក្រចូលវ៉ៃព្រៃអត់ច្បាប់ត្រូវមន្ត្រីជំនាញចុះអាមឃាត់

0

កែប:   លោក ភិន សុីណា នាយការិយាល័យ អន្តរវិស័យស្រុក បានដឹកនាំកម្លាំងសមត្ថកិច្ច កងរាជអាវុធ ហត្ថ ចុះទៅសហការ ជាមួយមន្ត្រីជំនាញ ចុះទៅឃាត់គ្រឿងចក្រ ( អុិចស្កាវរទ័រ ) មួយគ្រឿង កំពង់វៃព្រៃ អត់មានច្បា ប់ អនុញ្ញាត ស្ថិតនៅភូមិចំការបី ឃុំពង ទឹក ស្រុក ដំណាក់ចង្អើរ កែប នៅរសៀលថ្ងៃទី០៨ខែតុលា ឆ្នាំ២០២២វេលាម៉ោង១៥និង៣០នាទី។

ប្រភពបានអោយដឹងថា ម្ចាស់ដីមាន ឈ្មោះ នាង សុីស៊ុយ ភេទស្រី អាយុ ៥២ ឆ្នាំ មានទីលំនៅ សង្កាត់កំពង់ បាយ ក្រុងកំពត ខេត្តកំពត។

ប្រភពបន្តទៀតថា ចំណែកម្ចាស់គ្រឿង ចក្រ ឈ្មោះ ឆាន ដន ភេទ ប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិ អូពពូល ឃុំ ដំណាក់ កន្ទួតខាងជើង ស្រុក កំពង់ ត្រាច ខេត្ត កំពត បានយកគ្រឿង ចក្រទៅវ៉ៃព្រៃ មួយកន្លែ ងស្ថិតនៅភូមិចំបី ឃុំពងទឹក ស្រុកដំ ណាក់ចង្អើរ ពុំមានលិខិត អនុ ញ្ញាតចេញ ពីអាជ្ញាធរ ឬមន្ត្រីពាក់ ព័ន្ធ។

សូមបញ្ជាក់ផងដែលថា ម្ចាស់គ្រឿងចក្រខាងលើ កំពុងតែរត់កា ដោះ ស្រាយ យកគ្រឿងចក្រមកវិញ តែមិនដឹងថាបាន លទ្ធ ផលយ៉ាងណានោះទេ ព្រោះគ្រឿងចក្រ ដើរយកទៅវ៉ៃព្រៃនោះ ពុំបានសុំច្បាប់ពីកញ្ញាធរឬមន្ត្រីពាក់ព័ន្ធនោះទេ៕