ព្រះវិហារ: ប្រជាពលរដ្ឋនៅក្នុងស្រុកគូលែនត្រេកអរយ៉ាងខ្លាំងនិងសូមសសើរដល់សម្ថកិច្ចតែងតែយកចិត្តទុកដែលវែកមុខរកចោរកម្ម
ឃើញកាលពីថ្ងៃទី៨ ខែតុលាឆ្នាំ២០២២ វេលា ម៉ោង១៦.៣០នាទី។
លោកឧត្តមសេនីយ៍ទោស្នងការរងខេត្តព្រះវិហារបានបញ្ជាផ្ទាល់រាល់បទល្មើសដែលកើតឡើងនៅក្នុងមូលដ្ឋានត្រូវតែបង្ក្តា្របខាន់តែបាន ក្នុងនោះដែលមានលោកអធិការស្រុកគូលែន លោកវរៈសេនីយ៍ទោគឹមសារៀន.អធិការរងស្រុកគូលែនបានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌសហការប៉ុស្តិ៍នគបាលឃុំគូលែនត្បូងបានហៅឈ្មោះ យ៉េង តុលា សួរនាំ
លោកវរៈសេនីយ៍ទោ គឹមសារៀន បានប្រាប់ដឹងតាមទូស័ព្ទមកថា បានឃាត់មុខសញ្ញាចោរកម្មបានហើយតែងតែធ្វើសកម្មភាពចូលលួចម៉ូតូអ្នកភូមិបានហៅឈ្មោះ យ៉េងតុលា ហៅក្រៅ ភ័ក្ត្រ ភេទប្រុសអាយុ៣១ស្រុកកំណើតភូមអូរដំបង ឃុំអូរធំ ស្រុកកំរៀងខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិក្របៅឃុំគូលែនជើងស្រុកគូលែខេត្តព្រះវិហារ
ជាប់ពាក់ព័ន្ឋករណីចោរកម្មលួចម៉ូតូម៉ាក់សេ125ទ្រីមពណ៌ខ្មៅ ពាក់ស្លាក់លេខខេត្តកំពង់ចាម10.4000កាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០២២វេលាម៉ោង១៥.៣0នាទីនៅចំណុចត្មាតពង ក្នុងភូមិស្រយង់ត្បូងឃុំស្រយង់ ស្រុកគូលែនខេត្តព្រះវិហារ។
លោកវរៈសេនីយ៍ទោអធិការរងបានបន្តទៀតថាកម្លាំព្រហ្មទណ្ឌបានសួរនាំយ៉េងតុលាបានសារភាពថាខ្លួនពិតជាបានលួចម៉ូតូនេះមែនមុខសញ្ញាជនសង្ស័យបានឃាត់ខ្លួននៅកន្លែងអធិការដ្ឋានគរបាលស្រុកគូលែនដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយសែមឡុំ





































