កំពង់ធំ= ជាការពិតណាស់ ស្រុកបារាយណ៍ ត្រូវបានគេដឹងថា គឺជាស្រុកសំបុកគ្រឿងញៀន និងស្បែងស៊ីសង សមត្ថកិច្ចចាត់វិធានការបង្ក្រាបដូចភ្លែកបន្ទោល ចិត្តចង់បង្ក្រាបក៏បង្ក្រាប បន្ទាប់ពីបង្ក្រាបសកម្មភាពល្បែងស៊ីសងនិងវិលមក វិញដូចវែកចក តែទោះជាយ៉ាងណានោះ ក៏ត្រូវគេដឹងសមត្ថកិច្ចនៃអធិការស្រុកបារាយណ៍ គ៏ជាមេល្បែស៊ីសងកន្ទុយលេខ ឯកប៉ុស្តិ៍រដ្ឋបាលខ្លះ ចូលដៃចូលជើងជាមួយមេកន្ទុយលេខ ហេតុដូច្នេះទើបការបង្ក្រាបគ្មានប្រសិទ្ធិភាព ។
តែទោះជាសកម្មភាពគ្រឿងញៀន ត្រូវបានគេដឹងថា បានបន្តលក់និងចែកចាយ ដូចផ្សារត្រីក៏ដោយ ក៏លោកវរៈសេនីយ៍ត្រី ឃុនប៊ុនហួ មេបញ្ចាកាកងរាជអាវុធហត្ថស្រុកបារាយ៍ កំពុងតែអនុវត្តន៍នូវវិធានការ ទប់ស្កាត់និងបង្ក្រាបដូច ភ្លៀងរលឹម ស្របតាមគោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាល ឲ្យតាមបន្តាស្រុក ក្រុង ឃុំ សង្កាត់បន្តអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំនុច ជាក់ស្តែងផ្ទះរបស់ជនសង្ស័យមួយកន្លែងត្រូវបាន កងរាជអាវុធ ហត្ថស្រុកបារាយ៍ ដឹកនាំ
ដោយលោក ឃុន ប៊ុនហួ ចុះឡោមព័ទ្ធតាមការបញ្ជារបស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ធំ ដែលធ្វើសកម្មភាពលក់ចែកចាយគ្រឿងញៀនជាប្រចាំ ការចុះឆែកឆេរនេះមានការចូលរួមពីរ មេភូមិ មេឃុំ កាលពីររសៀលម៉ោង២ ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៤។ ជនល្មើសឈ្មោះចឹន ភិន ជាប្ដី អាយុ ៣៥ឆ្នាំ ជាអ្នកប្រើប្រាស់និងលក់ចែកចាយគ្រឿងញៀនបានរត់កិចខ្លួនបាត់ ឯប្រពន្ធចុងឈ្មោះ សូរស្រីល័ក្ខ ត្រូវបានឃាតខ្លួនក្នុងការសួរនាំ និងឃាត់ខ្លួនបុរស
ម្នាក់ទៀតឈ្មោះ ទិត ចាន់ ជាអ្នកប្រើប្រាសសារជាតិញៀន ជនល្មើសទាំងនេះត្រួវបានឃាតខ្លួននៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ក្នុងខេត្តកំពង់ធំ ក្នុងនោះសមត្ថកិច្ចរកឃើញ ថង់កិប ធំ ៥០ថង និថង់កិបតូច១២ថង់ សំរាប់ដាក់សារជាតិញៀននិងឧបករណ៍សំរាប់ជក់មួយចំនួនព្រមទាំងពិនិត្យឃើញមានសារធាតុញៀនជាប់និងថង់តូចៗផងដែរ ចំណែកសារជាតិញៀនត្រូវបានជនល្មើសយកទុកលាក់អស់។ លោក ឃុនប៊ុនហួ បានមានប្រសាសន៍ប្រាប់អោយដឹងថា លោក
បានទទួលពត៍មានពីបណ្ដាញសង្ងាត់ថាមានជនខឹលខូចកំពុងតែប្រព្រឹត្តការលក់ដូរនិងប្រើប្រាស់សារះជាតិញៀននិងមានបក្សពួកជាច្រើនទៀតជាបណ្ដាលក្នុងការលក់ ប្រើប្រាស់ និងចែកចាយ ទើបលោកបញ្ចូនកំលាំងមកស្ទាក់ចាប់តែម្ដង ចំពោះបុរសឈ្មោះ ទិតចាន់រូបនេះត្រូវបានជាប់ចោទពីបទប្រើប្រាស់គ្រឿងញៀនផងនិងចាប់ពីរបទលួចគោ របស់ប្រជាពលរដ្នផង ឥឡូវត្រូវបានបញ្ចូនមនុស្សទាំង២នាក់មកកាន់តុលាការនិងដើម្បីឃុំខ្លួនបណ្ដោះអាសន្នរងចាំការដោះស្រាយតាមច្បាប់៕
ក្នុងនោះដែរប្រជាពលរដ្ឋក្នុងផ្សាររំលង និងផ្សារកំពង់ថ្ម បានសំណូមពរឲ្យលោក ជូ សំអាន ស្នងការថ្មី ពង្រឹងសសៃរ ដៃជើង ចុះបង្ក្រាប និងទប់ស្កាត់ខ្លះផង ដោយសារតែបច្ចុប្បន្នល្បៃស៊ីសង និងបៀអាប៉ោង ល្បែងស៊ីសងកន្ទុយលេខ កំពុងតែកម្រើកដូចព្យុះសូណាមិ រីឯល្បែងជល់មាន់ បៀរ អាប៉ោង របស់លោក ផល្លា ឈប់លេងមួយកន្លែង តែលួចលេងចល័តជារៀងរាល់ថ្ងៃ ។