អភិបាលរងខេត្តកំពង់ធំ បានយក សម្លៀកបំពាក់ចនួន១១២កំប្លេ និងថវិកាផ្ដល់ជូនដល់កុមារកំព្រាចំនួន៥៦នាក់

0

កំពង់ធំ÷ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងលោក ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុកប្រឹក្សាខេត្តលោកឧត្តមសេនីយ៍ទោ ហង្ស ថុល ជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន លោកជំទាវ មៀច សុភី និងលោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ព្រមទាំងក្រុមការងារ បានបាននាំយកសំម្លៀកបំពាក់ចំនួន១១២កំប្លេ ដែលចំណាយទឹកប្រាក់អស់ ៤.២៥០.០០០រៀល(បួនលាន ម្ភៃប្រាំម៉ឺនរៀល) និងថវិកាមួយចំនួនដល់កុមារកំព្រាចំនួន៥៦នាក់ អ្នកថែកុមារកំព្រាចំនួន០៦នាក់ ស្ថិតនៅបុរីកុមារខេត្តកំពង់ធំ ក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។

ជាមួយគ្នានេះផងដែរលោកឧត្តមសេនីយ៍ទោ ហង្ស ថុល មានប្រសាសន៍ថា ដោយមានការលើកទឹកចិត្ត ដល់បុរីកុមារកំព្រាខេត្តកំពង់ធំ យើងខ្ញុំទាំងអស់ក៏បានអំពាវនាពីសប្បុរសជនក្នុង និងក្រៅប្រទេស ដើម្បីឧបត្ថម្ភជាសម្ភារៈ និងថិកាដើម្បីគាំទ្រដល់កុមារកំព្រា។
លោកឧត្តមសេនីយ៍ទោ ហង្ស ថុល ក៏បានថ្លែងអំណរគុណដល់បងប្អូនដែលគាំទ្រ និងឧបត្ថម្ភជាសាច់ប្រាក់ ដើម្បីយកទៅទិញជាសំលៀកបំពាក់ជូនដល់កុមារកំព្រានេះ សូមឱ្យមានសុខភាពល្អប្រកបកិច្ចការងារទទួលបានជោគជ័យ យើងខ្ញុំអំពាវនាវដល់សប្បុរសជន សូមជួយគាំទ្របន្ថែមទៀត។

ថ្លែងនៅក្នងកម្មវិធីនេះលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយសង្កេតឃើញពីការរស់នៅរបស់កុមារកំព្រា មានការយកចិត្តទុកដាក់ ផ្តល់អាហារហូបចុក សំលៀកបំពាក់ និងសម្ភារៈសិក្សាមួយចំនួនបានគ្រប់គ្រាន់។ ស្របពេលជាមួយគ្នានេះដែរលោកជំទាវ បានរៀបចំនូវសំលៀកបំពាក់ នំប៉័ង និងថវិកាមួយចំនួនផ្ដល់ជូនដល់កុមារកំព្រា ដើម្បីឲ្យពួកគាត់ទទួលទានអាហារបានគ្រប់គ្រាន់មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងការសិក្សាទទួលបានជោគជ័យ។ សូមក្មួយៗទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ពិសេសគឺចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។

លោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំ កុមារកំព្រាទាំង៥៦នាក់ និងអ្នកថែទាំកុមារកំព្រា បានថ្លែងអំណរគុណដល់លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុកប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ទោ ហង្ស ថុល ជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងលោកជំទាវ មៀច សុភី លោកជំទាវង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងក្រុមការងារបានជួយឧបត្ថម្ភសម្ភារៈ និងថវិកាដល់បុរីកុមារខេត្តកំពង់ធំ ក្នុងការដោះស្រាយទុក្ខលំបាកមួយចំនួនផងដែរ៕