​អភិបាលខេត្តត្បូងឃ្មុំកាត់វិញ្ញាសារប្រឡងឲ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី៣និងពន្ធនាគារខេត្តត្បូងឃ្មុំ

0

ត្បូងឃ្មុំ: ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់ទី១ ជែម សាវុធ អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២​នេះ​ បាន​អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងជ្រើសរើស ឲ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី៣ និងពន្ធនាគារខេត្តត្បូងឃ្មុំ ក្នុងក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារនៃក្រសួងមហាផ្ទៃ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះ ក៏មានកាអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត នាយក-នាយករងរដ្ឋ​បាលសាលាខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត គណៈកម្មការ​ប្រឡង និងក្រុមការងារជាច្រើនរូបទៀត។​

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្ដម ឆែម សាវុធ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំដើម្បីទទួលបានលទ្ឋផលល្អក្នុងការប្រឡង ព្រមទាំងជូនពរបេក្ខជនប្រឡងទាំងអស់ ទទួលបានជោគជ័យ ។

​លោក ហ៊ាង សុភី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តត្បូងឃ្មុំ បញ្ជាក់ថា ៖ ការប្រឡងជ្រើសរើស ឲ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី៣ និងពន្ធនាគារខេត្តត្បូងឃ្មុំ មានបេក្ខជនសរុបចំនួន ៤៨៨នាក់ ស្មើនឹង៣៧បន្ទប រយៈពេលប្រឡង២ម៉ោងលើវិញ្ញាសារចំនួន០២រួមមាន វិញ្ញាសារចំណេះដឹងទូទៅ​ (ចំណេះដឹងវិស័យមុខងារសាធារណៈ​ និងចំណេះដឹងវិស័យពន្ធនាគារ) និងវិញ្ញាសារ​គណិតវិទ្យា៕